យានហោះ​អវកាស​របស់ Sierra Space បាន​ត្រៀម​រួច​ហើយ​សម្រាប់​ជើង​​ហោះ​ហើរ​ដំបូង

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ Dream Chaser ដែល​មាន​ជំនាញ​ខាង​ដឹក​ទំនិញ​ឡើង​ទៅ​កាន់​ ISS នឹង​បំពាក់ម៉ាស៊ីន​រ៉ុក្កែតតូច​ៗ​ជា​ច្រើន​​​​គ្រឿង អាច​ដឹក​ទំនិញ​បាន​ 5,550 គីឡូក្រាម​ក្នុង​មួយ​ជើង​។ Dream Chaser ដែល​ជា​យន្ត​ហោះ​អវកាស​ពាណិជ្ជកម្ម​ផលិត​ដោយ​ក្រុម​ហ៊ុន Sierra Space នៅ​សហរដ្ឋ​អាម៉េរិក កំពុង​ឆ្ពោះទៅ​​ជិត​ដល់​ថ្ងៃ​បាញ់​បង្ហោះ​។ Dream Chaser ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​បំពេញ​ភារកិច្ច​បាន​ 15 ជើង នឹង​ដឹក​ជញ្ជូន​ទំនិញ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ហើយ​អាច​ដើរ​តួនាទី​សំខាន់​ចំពោះ​បណ្ដា​ស្ថានីយ​អវកាស​​នាពេល​អនាគត។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023​។ យន្តហោះ​អវកាស​នេះ​មានដង​ខ្លួន​ប្រវែង 9 ម៉ែត្រ និង​ស្លាប​ប្រវែង 7 ម៉ែត្រ។ ស្លាប​របស់​វា​អាច​បត់​បាន​ អនុញ្ញាត​ឱ្យ​គេ​ប្រើប្រាស់​វា​ដូច​ទៅ​នឹង​ទំនិញ​ដែល​ដាក់​លើ​​រ៉ុក្កែត​។ Dream Chaser ត្រូវ​បាន​ណាសា​ជ្រើស​រើស​ជា​យាន​ដឹក​ទំនិញ​ទីបី​សម្រាប់​ឆ្នាំ 2026​។ វា​ក៏​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ដឹក​សំរាម​ពី​ ISS មក​បញ្ឆេះ​ចោល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​ផងដែរ​។ តាម​ផែនការ ជើង​ហោះ​ហើរ​ដំបូង​របស់ Dream Chaser នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ 2019 ប៉ុន្តែ​ត្រូវ​អាក់​ខាន​ច្រើន​លើក​ដោយ​សារ​បញ្ហា​កូវីដ-19។ … Read more

យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

ក្រុមហ៊ុន Virgin Galactic អនុវត្ត​ជើងហោះហើរ​ដែលមាន​ឈ្មោះថា «Galactic 02» កាលពី​ថ្ងៃទី 10 សីហា 2023 នាំ​មនុស្ស 6 នាក់​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់មក​ផែនដី​ដោយ​សុវត្ថិភាព។ Virgin Galactic ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ដែល​រួមមាន យន្តហោះ​អវកាស VSS Unity 6 កៅអី និង​យន្តហោះ​ដឹកជញ្ជូន​ដែលមាន​ដងខ្លួន​ពីរ VMS Eve។ VMS Eve នាំ VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ រួច​ទម្លាក់​ចុះ​ដើម្បីឱ្យ VSS Unity បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ទៅ​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី។ VMS Eve ហោះ​ឡើង​ពី​ព្រលាន​យានអវកាស Spaceport America នៅ New Mexico នា​ម៉ោង 10 និង 30 នាទី ថ្ងៃទី 10 សីហា (ម៉ោង​ក្នុងស្រុក) … Read more

ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។ ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។ City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។ គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។ អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA … Read more

ព្យុះ​កំណាច​នៅ​ប្រទេស​ចិន​ ​បង្ក​ទឹកជំនន់​គួរឱ្យ​ភ័យខ្លាច

ភាគ​ខាងជើង​ប្រទេស​ចិន​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត នៅពេល​ភ្លៀង​ធំ​បង្អោរ​ចុះ ធ្វើ​ឱ្យ​​លិច​លង់​ទីក្រុង​ប៉េកាំង និង​តំបន់​ក្បែរ​ខាង បណ្ដាលឱ្យ​រថយន្ត​រាប់សិប​គ្រឿង​ត្រូវ​ហូរ​ទៅតាម​ខ្សែទឹក។ ជើង​រថយន្តក្រុង​រាប់រយ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ថ្ងៃនេះ​ត្រូវបាន​ផ្អាក​ដំណើរការ បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត ​គ្រា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយសារតែ​ព្យុះ Doksuri បន្ត​វាយប្រហារ​លើ​ប្រទេស​នេះ។ អ្នកលេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​ចែករំលែក​បន្ត​គ្នា​នូវ​វីដេអូ​បង្ហាញ​ពី​គ្រោះធម្មជាតិ​មួយ​នេះ។ ក្នុង​វីដេអូ គេ​ឃើញ​ដងផ្លូវ​ក្នុង​ទីក្រុង​ក្លាយជា​ជ្រោះ គួរឱ្យ​ភ័យខ្លាច។ ទឹកជំនន់​ក៏បាន​ហូរ​ចូល​ចំណត​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន​ផ្លូវដែក​បានឱ្យ​បុគ្គលិក​យក​អាហារ​ទៅជូន​អ្នកដំណើរ​ដែល​កំពុង​ជាប់​នៅក្នុង​ចំណត។ មនុស្ស​ជាង 31,000 ​នាក់​ត្រូវបាន​ឈ្លៀ​ង​ទៅកាន់​ទី​សុវត្ថិភាព ការដ្ឋាន​សំណង់​ប្រហែល 4,000 កន្លែង​ត្រូវបាន​ផ្អាក អគារ​ជិត 20,000 រង​ការខូចខាត ខណៈ​ទីតាំង​សម្រាប់​ទេសចរណ៍សំខាន់ៗក្នុង​ទីក្រុង​ត្រូវបាន​បាន​បិត​ជា​បណ្ដោះអាសន្ន។ នៅ​ទីក្រុង​ប៉េកាំង មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង។ អាកាសយានដ្ឋាន​ពីរ​កន្លែង​នៅ​រដ្ឋធានី​ប្រទេស​ចិន​ក៏បាន​លុបចោល​ជើងហោះហើរ​ជាង 180 ជើង និង​ពន្យារ​ពេល​រាប់រយ​ជើង កាលពី​ព្រឹក​ថ្ងៃទី 31 កក្កដា​នេះ។ គិត​មកដល់​ថ្ងៃនេះ ដងផ្លូវ​ចំនួន 358 នៅ​ប៉េកាំង​បាន​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ Doksuri។ ព្យុះ Doksuri ធ្វើដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ចិន​តាំងពី​ថ្ងៃទី 28 កក្កដា នាំឱ្យ​អាជ្ញាធរ​ប្រកាស​ឱ្យ​ប្រជាជន​រាប់លាន​នាក់​ស្ថិតនៅ​ក្នុងផ្ទះ។ ព្យុះ​នេះ​បាន​ក្លាយជា​សម្ពាធ​ទាប​ទៅហើយ ប៉ុន្តែ​អាជ្ញាធរ​ប៉េកាំង និង​ខេត្ត​ក្បែរ​ខាង ថ្ងៃនេះ​នៅតែ​បន្ត​ប្រកាស​​អាសន្ន​កម្រិត​ក្រហម។ យោងតាម​អ្នកជំនាញ … Read more

ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

កាលពី​ថ្ងៃទី 30 កក្កដា បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម និង​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្សេ មិន​ប្រគល់​អំណាច​ត្រលប់មក​ប្រធានាធិបតី Mohammed Bazoum ក្នុង​រង្វង់​មួយ​សប្ដាហ៍ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​អាជ្ញាធរ​យោធា វាយប្រហារ​លើ​ស្ថានទូត​បារាំង​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ។ ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើ​ប្រតិកម្ម​ទៅនឹង​អំពើ​រដ្ឋប្រហារ​លើក​ទី 7 នៅ​តំបន់ Sahel នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហ្វូងមនុស្ស​នៅ​នីញ៉ា​ម៉េ​របស់​ប្រទេស​នី​ហ្សេ ដុត​ទង់ជាតិ​បារាំង និង​គប់​ដុំថ្ម​លើ​ក្បួន​រថយន្ត​អ្នកការទូត​របស់​បារាំង នាំឱ្យ​ប៉ូលិស​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។ រូបភាព​នានា​បង្ហាញថា ជញ្ជាំង​របស់​ស្ថានទូត​បារាំង​ត្រូវគេ​ដុត ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​លើកដាក់​លើ​រថយន្ត​សង្គ្រោះ នៅពេល​ពួកគេ​រងរបួស។ នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ពិភាក្សា​អំពី​រដ្ឋប្រហារ ក្រុម​មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បាន​អំពាវនាវ​សូមឱ្យ​ស្ដារ​ធម្មនុញ្ញភាព និង​បាន​ព្រមាន​ថា នឹងមាន​វិធាន​ការតបត បើសិន​ប្រការនេះ​មិន​ត្រូវបាន​អនុវត្ត។ ECOWAS និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក​ចំនួន 8 បានឱ្យដឹងថា ព្រំដែន​របស់​នី​ហ្សេ​នឹងត្រូវ​បិទ​ជាបន្ទាន់ ជើងហោះហើរ​ពាណិជ្ជកម្ម​ត្រូវបាន​ហាមឃាត់ ការដោះដូរ​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្អាក ខណៈដែល​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវបាន​បង្កក និង​ជំនួយ​នានា​ក៏​ត្រូវបាន​កាត់ផ្ដាច់។ ចំណែក​ក្រុមមន្ត្រី​យោធា​ដែល​ជាប់​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ នឹង​ត្រូវបាន​ហាមឃាត់​ការដើរ​ហើរ ស្រប​ពេលដែល​ទ្រព្យ​របស់​ពួកគេ​ក៏ត្រូវ​បង្កក។ អំពើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ក្បែរ​ខាង និង​ដៃគូ​អន្តរជាតិ … Read more

ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

យានអវកាស​ដឹក​មនុ​ស្ស​ថ្មី​របស់​ប្រទេស​ចិន អាចដាក់​មនុស្ស​បាន 7 នាក់ ហើយ​គ្រឿងសំខាន់ៗរបស់​យាន​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​បាន​រហូតដល់ 10 ដង។ Yang Liwei ដែលជា​អនុប្រធាន​កម្មវិធី​អវកាស​មាន​មនុស្ស​បើកបរ របស់​ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ដំបូង​គេ​របស់​ប្រទេស​ចិន នឹងត្រូវ​បាន​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2027។ កាលពី​ថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យាន​ថ្មី​នេះ​អាច​ដឹក​មនុ​ស្សបាន 7 នាក់។ ប្រការ​នោះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ចិន និង​បេសកកម្ម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។ យាន​គំរូ​ដែលមាន​ទំហំ​តាម​ខ្នាត​ផ្លូវការ​មួយគ្រឿង​របស់​ស្ថាប័ន​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​​សាក​ល្បង​​រយៈ​ពេល 67 ម៉ោង និង​ប្រើប្រាស់​រ៉ុក្កែត Long March 5 កាលពី​ឆ្នាំ 2020។ តាម​ទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដា​គ្រឿងសំខាន់ៗរបស់​យានអវកាស​នេះ អាច​ប្រើប្រាស់​ឡើងវិញ​បាន 10 ដង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន។ យានអវកាស​ថ្មី​ខាងលើ​របស់​ប្រទេស​ចិន អាច​បៀ​ប​ស្មើ​ទៅនឹង​បណ្ដា​យានអវកាស​ជំនាន់​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា យាន Dragon V2 របស់ SpaceX និង CST-100 … Read more

យានអវកាស​បី​គ្រឿង​របស់​អាម៉េរិក​ដែល​នឹងត្រូវ​ដឹក​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

ក្រុមហ៊ុន​ការពារជាតិ​សហរដ្ឋ​អាម៉េរិក Lockheed Martin កាលពី​ថ្ងៃទី 14 កក្កដា បានបង្ហាញ​រូបថត​យានអវកាស Orion 3 គ្រឿង​ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​បេសកកម្ម​ឋាន​ព្រះ​ចន្ទ Artemis II, III និង IV។ «អនាគត​របស់​យាន Orion ទំនងជា​ល្អ​ខ្លាំងណាស់។ ម៉ូឌុល​ទាំងឡាយ​ដែល​នឹង​ដឹក​មនុស្ស​ក្នុង​បេសកកម្ម Artemis II, Artemis III និង Artemis IV កំពុង​ឆ្លងកាត់​ដំណាក់កាល​ផលិតខុសៗគ្នា​នៅក្នុង​មជ្ឈមណ្ឌល​អវកាស Kennedy របស់​អង្គការ​ណា​សា ដើម្បី​ត្រៀម​សម្រាប់​ការនាំ​អវកាស​ចរ​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ» Lockheed Martin សរសេរ​នៅលើ Twitter កាលពី​ថ្ងៃទី 14 កក្កដា​ដូច្នេះ អម​នឹង​រូបថត​របស់​យានអវកាស Orion។ យាន​ទាំងនេះ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ក្រោម​ការគ្រប់គ្រង​របស់ Lockheed Martin។ ក្នុង​បេសកកម្ម Artemis II យានអវកាស Orion គ្រោង​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 11 កុម្ភៈ ឆ្នាំ 2024 នាំយក​អ្នក​អវកាស 4 នាក់​ទៅជា​មួយ … Read more

អ្នក​ដំណើរ​លើយន្តហោះ​ចិន ប៉ើង​ដល់​ពិតាន ពេល​ហោះ​ឆ្លង​កាត់​តំបន់​ខ្យល់​កន្ត្រាក់

អ្នកដំណើរ​ម្នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air China ត្រូវ​ប៉ើង​ឡើងដល់​ពិតាន​យន្តហោះ នៅពេល​យន្តហោះ​នេះ​កំពុង​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់​លើ​អាកាស។ ជើងហោះហើរ CA1524 របស់​ក្រុមហ៊ុន Air China ហោះ​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់ ពេល​កំពុងធ្វើដំណើរ​ពី​សៀង​ហៃ​ទៅកាន់​ប៉េកាំង កាលពី​ថ្ងៃទី 10 កក្កដា 2023។ អ្នកដំណើរ​ម្នាក់​និយាយថា នៅមុន​ហេតុការណ៍​រលាក់​យន្តហោះ​លើកដំបូង ភ្ញៀវ​មួយចំនួន​បាន​ក្រោក​ឡើងទៅ​បន្ទប់ទឹក។ «នៅពេល​ប្រធាន​ក្រុម​ហោះហើរ​ប្រកាស​ឱ្យ​អ្នកដំណើរ​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព ទើប​ពួកគេ​ត្រលប់មក​កន្លែង​អង្គុយ។ ក្រោយ​រយៈពេល​ជាង 10 វិនាទី យន្តហោះ​ក៏​ស្រាប់តែ​រលាក់​មួយ​ប្រាវ» អ្នកដំណើរ​ម្នាក់​រៀបរាប់​កាលពី​ថ្ងៃទី 11 កក្កដា។ ប្រហែល​ជាង 10 វិនាទី​ក្រោយ ហេតុការណ៍​ដូចខាងលើ​ក៏បាន​កើតឡើង​ជាថ្មី និង​ខ្លាំង​ជាង​មុន។ គ្រប់គ្នា​ស្រែក​ឡើង។ របស់របរ​ត្រូវ​ធ្លាក់​ទៅលើ​បាត​យន្តហោះ។ អ្នកខ្លះ​ក៏​ធ្លាក់​ទាំង​ទូរស័ព្ទ។ ស្ត្រី​ម្នាក់​អាយុ​ប្រហែល 40 ឆ្នាំ បាន​ប៉ើង​ដល់​ពិតាន ធ្វើឱ្យ​របួស​ត្រង់​ក្បាល និង​ជើង។ អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​ដែល​ការពារ​ភ្ញៀវ ក៏ត្រូវ​ប៉ើង​ទៅលើ បង្កឱ្យមាន​របួសផងដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ​បាន​បញ្ជាក់ថា យន្តហោះ​បាន​ជួបប្រទះ​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ ហើយ​ថា ក្រុម​ហោះហើរ​បាន​ដោះស្រាយ​បញ្ហា​ទៅតាម​គោលការណ៍​សុវត្ថិភាព៕

យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

(សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Virgin Galactic បានទទួល​ជោគជ័យ​នូវ​ភារកិច្ច​ពាណិជ្ជកម្ម​ដំបូង​កាលពី​ថ្ងៃទី 29 មិថុនា 2023 ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់​មកកាន់​ផែនដី។ ជើងហោះហើរ​ថ្មី​នេះ​បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​អវកាស Spaceport America ក្នុង​រដ្ឋ​ New Mexico នៅវេលា​ម៉ោង 21 និង 30 នាទី ថ្ងៃទី 29 មិថុនា (ពេលវេលា​នៅ​កម្ពុជា) និង​ហោះ​ឡើង​ដល់ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ក្រោយ​ការ​ធ្វើដំណើរ​បាន 58 នាទី។ ក្រោយ​ការ​អណ្ដែត​នៅលើ​កម្ពស់ 85.1 គីឡូម៉ែត្រ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែនដី​ យន្តហោះ​អវកាស VSS Unity ​ក៏បាន​ត្រលប់មក​ចុះចត​នៅ SpacePort America នា​​ម៉ោង 22 និង 42 នាទី ​ក្នុង​ថ្ងៃ​ដដែល។ ក្រុមហ៊ុន Virgin Galactic ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស Richard Branson កាលពី​ឆ្នាំ 2014។ Virgin … Read more

យន្តហោះ​អវកាស VSS Unity ដឹក​អតិថិជនទៅ​កាន់​អវកាស​​ជា​លើកដំបូង

ក្រុមហ៊ុន Virgin Galactic កាលពី​ថ្ងៃទី 26 មិថុនា បានប្រកាសថា ជើងហោះហើរ​ទៅកាន់​ទី​អវកាស​បែប​ពាណិជ្ជកម្ម​ដំបូង​ដែល​ដឹក​ភ្ញៀវ 4 នាក់ នឹងត្រូវ​បានធ្វើ​ឡើង​យ៉ាង​ឆាប់​ត្រឹម​ថ្ងៃទី 29 មិថុនា​ខាងមុខ។ ជើងហោះហើរ​ខាងលើនេះ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង 22 (ម៉ោង​នៅ​កម្ពុជា) ថ្ងៃទី 29 មិថុនា នៅឯ​មជ្ឈមណ្ឌល​អវកាស​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក។ យន្តហោះ​ដឹកជញ្ជូន VMS Eve នឹង​នាំយក​យន្តហោះ​អវកាស VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ។ បន្ទាប់មក VMS Eve នឹង​ទម្លាក់ VSS Unity ដើម្បីឱ្យ​យន្តហោះ​អវកាស​នេះ​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី។ ភ្ញៀវ 4 នាក់​ក្នុង​យន្តហោះ​អវកាស VSS Unity នឹងមាន​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​បណ្ដែត​ខ្លួន​ក្នុងស្ថានភាព​គ្មាន​ទម្ងន់ គយគន់​ខ្សែកោង​របស់​ផែនដី មុនពេល​ត្រលប់​មកវិញ។ ភ្ញៀវ​ដែល​នឹងធ្វើ​ដំណើរ​លើ VSS Unity រួមមាន Pantaleone Carlucci ជា​វិស្វករ​របស់​ប្រទេស​អ៊ីតាលី, … Read more

GAC បង្ហាញ​យានប្រភេទ​​គូ «រថយន្ត និង​ដ្រោ​ន» eVTOL Gove

ក្រុមហ៊ុន​ផលិត​រថយន្ត​មួយចំនួន​កំពុងតែ​អភិវឌ្ឍ​ និង​ផលិត​​យាន​ប្រភេទថ្មីៗនៅក្នុង​វិស័យ​រថយន្ត និង​យន្តហោះ​អគ្គិសនី (eVTOL) ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន GAC Group ផងដែរ។ នៅក្នុង​ព្រឹត្តិការណ៍​ទិវា​បច្ចេកវិទ្យា​នា​ថ្ងៃនេះ GAC បានបង្ហាញ​យាន​ដំណើរការ​ដោយ​អគ្គិសនី​ប្រភេទ eVTOL មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Gove។ GAC ឱ្យដឹងថា ពួកគេ​បានទទួល​ជោគជ័យ​ក្នុង​ជើងហោះហើរ​ដំបូង​។ Gove គឺជា​យាន​មួយគូ ក្នុងនោះ​ដ្រោន​ និង​គ្រោង​ខាង​ក្រោម​​អាច​ផ្ដាច់ចេញ​ពីគ្នា ហើយ​ពួកវា​អាច​ភ្ជាប់​នឹង​គ្នា​ពេល​បរ​លើដី និង​ផ្ដាច់ខ្លួន​ពេល​ហោះ​លើ​អាកាស។ Gove បំពាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ADiGO-Pilot របស់ GAC និង​មាន​ប្រព័ន្ធ​ហោះហើរ​ដែលមាន​ស្លាបចក្រ​សម្រាប់​ហោះ និង​ស្លាបចក្រ​សម្រាប់​បង្ការ ការ​ពារ​សុវត្ថិភាព។ GAC ឱ្យដឹង​ដូច្នេះ។ Gove មាន​រូបរាង​ដូច​ទៅនឹង​យាន​ប្រភេទ eVTOL ដែល​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម​បង្ហាញ​កាលពី​ចុងឆ្នាំ​កន្លង​។ GAC (Guangzhou Automobile Group Co., Ltd.) គឺជា​ក្រុមហ៊ុន​រដ្ឋ​ចិន ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង Guangzhou ប្រទេស​ចិន។

ថាស​ហោះ​ (UFO) អគ្គិសនី​នេះ ​អាច​ហើរ​ក្នុង​ល្បឿន​ 50 គីឡូម៉ែត្រ​/ម៉ោង​

(ប្រទេស​ចិន) – ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ភាគ​ពាយព្យ បង្កើតបាន​យាន​ដែលមាន​រូបរាង​ដូច​ថាសហោះ អាច​ហើរ​បាន 15 នាទី និង​មាន​​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង។ យាន​ហោះ​ឡើង ចុះចត​ដោយ​បញ្ឈរ​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី (eVTOL) អាចជា​បដិវត្តន៍​ក្នុង​វិស័យ​គមនាគមន៍​ស្ថិរភាព និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល​របស់​ពិភពលោក​។ គម្រោង eVTOL រាង​ដូច​ថាសហោះ (UFO) គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​រយៈពេល​បី​ឆ្នាំ​របស់​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ពាយព្យ (Northwestern Polytechnical University) នៅ​ប្រទេស​ចិន​។ យាន eVTOL គំរូ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ សម្រេចបាន​ជើងហោះហើរ​សាកល្បង​ដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នៅ​ខេត្ត Shenzhen ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 07 មិថុនា របស់​ទំព័រ Interesting Engineering។ យាន​ដូច​ទៅនឹង UFO ដែល​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាសហោះ Shenzhen UFO Power Technology អាច​ហោះហើរ​បាន 15 នាទី ឡើង​ដល់​​កម្ពស់ 200 ម៉ែត្រ និង​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង ព្រមទាំង​បំពាក់​មុខងារ​ហោះហើរ​ស្វ័យប្រវត្ត​ផងដែរ។