មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

កូរ៉េខាងជើង​បានបញ្ជាក់​ថា រ៉ុក្កែត​​ដឹក​ផ្កាយរណប​យោធា​បាន​ធ្លាក់ចូល​សមុទ្រ​ ដោយសារតែ​មាន​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ​នៅ​ព្រឹក​នេះ។ «រ៉ុក្កែត​រុញច្រាន Cheollima-1 ដែល​នាំយក​ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា បាន​ធ្លាក់ចូល​តំបន់​សមុទ្រ​ភាគ​ខាងលិច ព្រោះតែ​បាត់បង់​ថាមពល ដោយសារ​មាន​បញ្ហា​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​នៅ​កំណាត់​ទី​ពីរ» ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង (KCNA) ថ្ងៃទី 31 ឧសភា​នេះ បាន​រាយការណ៍​ដូច្នេះ។ មុន​នោះ អគ្គសេនាធិការ​ចម្រុះ​នៃ​សាធារណរដ្ឋ​កូរ៉េ (JSC) ឱ្យដឹងថា នៅវេលា​ម៉ោង 06:29 (ម៉ោង​ប្រហែល 4 កន្លះ​នៅ​កម្ពុជា) កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​តំបន់ Tongchang-ri នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅ​ទិស​ខាងត្បូង។ រ៉ុក្កែត​កូរ៉េខាងជើង ហោះ​លើ​លំហ​សមុទ្រ​របស់​កោះ Baengnyeong នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង និង​មិន​ប៉ះពាល់​ដល់​រដ្ឋធានី​សេ​អ៊ូ​ល។ យោងតាម JSC ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​ផងដែរ។ កងទ័ព​កូរ៉េខាងត្បូង​ក៏បាន​ដឹងថា រ៉ុក្កែត​នេះ​បាន​បាត់​ខ្លួន​ពី​រ៉ា​ដា​មុនពេល​ហោះ​ទៅដល់​គោលដៅ​​ដែល​បានគ្រោង​ទុក និង​បាន​សន្និដ្ឋានថា វា​បាន​ផ្ទុះ​លើ​អាកាស ឬ​ធ្លាក់ចូល​សមុទ្រ។ សា​រ៉ែ​ន​ប្រកាសអាសន្ន​បាន​បន្លឺឡើង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល នៅ​ម៉ោង​ប្រហែល 6 កន្លះ គ្រា​ដែល​អាជ្ញាធរ​ស្នើឱ្យ​ប្រជាជន​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការជម្លៀស។ ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង ក្រោយមក​បានឱ្យដឹងថា ការប្រកាសអាសន្ន​ពី​អាជ្ញាធរ​សេ​អ៊ូ​ល គឺ​ «មិន​ត្រឹមត្រូវ»។ ចំណែក​ការជូន​ដំណឹង​​អំពី​ការជម្លៀស​នៅ​តំបន់​ក្បែរ​ព្រំដែន​ភាគ​ខាងលិច​របស់​កូរ៉េខាងត្បូង ក៏ត្រូវ​បាន​ដកចេញ​នៅវេលា​ម៉ោង​ប្រហែល 8 … Read more

បច្ចេកវិទ្យា​ «បាញ់​បញ្ជូន​អគ្គិសនី​​​ពី​អវកាស​មកកាន់​ផែនដី​» កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyoto នឹងធ្វើ​តេស្ត​ក្នុងការ​ប្រើប្រាស់​ផ្កាយរណប​បាញ់​​បញ្ជូន​អគ្គិសនី​បាន​ពី​​ព្រះអាទិត្យ​ មកកាន់​ផែនដី ក្នុង​ទម្រង់​រលក​ម៉ៃ​ក្រូ​វេ​វ នៅ​ឆ្នាំ 2025។ ការប្រណាំង​ប្រជែង​គ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា​​បាញ់​បញ្ជូន​អគ្គិសនី​ព្រះអាទិត្យ​ដែល​ប្រមូលបាន​ពី​ទី​អវកាស មកកាន់​ផែនដី កំពុង​ឡើងក​ម្ដៅ​ខ្លាំង។ នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​របស់ Hiroshi Matsumoto អតីត​នាយក​​សាកលវិទ្យាល័យ Kyoto កំពុង​នាំមុខគេ​នៅក្នុង​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​នេះ។ បន្ទាប់មក​គឺ​សាស្ត្រាចារ្យ Naoki Shinohara នៅ​សាកលវិទ្យាល័យ Kyoto ក៏​បន្ត​ការស្រាវជ្រាវ។ នេះ​បើតាម Nikkei ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា។ ឆ្នាំ 2009 ក្រុម​របស់ Shinohara បាន​ប្រើប្រាស់​បា​ឡុង​ហោះ​ដើម្បី​បាញ់​​បញ្ជូន​អគ្គិសនី​ពី​កម្ពស់ 30 ម៉ែត្រ មកកាន់​ទូរស័ព្ទ​ចល័ត​នៅលើ​ដី។ នៅក្នុង​ឆ្នាំ​ដដែល Shinohara ក៏​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេក​វិទ្យា​របស់​គម្រោង​ពី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​គម្រោង​នេះ​បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​​បាញ់​បញ្ជូន​អគ្គិសនី​ក្នុង​ទម្រង់​ម៉ៃ​ក្រូ​វេ​វរ​លក​ទទឹង (transverse waves) កាល​ពី​​ឆ្នាំ 2015 និង​ក្នុង​​ទម្រ​ម៉ៃ​ក្រូ​វេ​វរ​លក​បណ្ដោយ (longitudinal waves) ​កាល​ពី​​ឆ្នាំ 2018 ក្នុង​រយៈ​ចម្ងាយ​ពី​ប្រហែល 40 ម៉ែត្រ។ … Read more

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​ជប៉ុន​លុប​ចោល​ការ​ប្រកួត​មិត្ត​ភាព​សម្រាប់​រដូវ​ FIFA Days

ទំព័រ​ Siam Sport ដក​ស្រង់​ប្រភព​ព័ត៌មាន​ពីជប៉ុន បាន​ឱ្យ​ដឹង​ថា​ សហព័ន្ធ​កីឡាបាល់​ទាត់​ជប៉ុន (JFA) បាន​លុប​ចោល​គម្រោង​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់​ទីន​ ព្រោះ​តែ​ការ​ចំណាយ​ខ្ពស់​ពេក​។ យោង​តាម​ប្រភព​ព័ត៌មាន JFA ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​គម្រោង​អញ្ជើញ​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន មក​ប្រកួត​មិត្ត​ភាព​នៅ​ក្នុង​ឱកាស​ FIFA Days ក្នុង​ខែ​មិថុនា 2023​ ព្រោះ​តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ហួស​។ JFA ត្រូវ​ចំណាយ​ប្រាក់​ 600 លាន​យេន (ជាង 4.3 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​អញ្ជើញ​ Messi និង​មិត្ត​រួម​ក្រុម​មក​ប្រកួត​នៅ​ប្រទេស​ជប៉ុន​។ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កំពុង​គ្រប់​គ្រង​តំណែង​ជើង​ឯក​ World Cup និង​ជាប់​ចំណាក់​ថ្នាក់​លេខ​មួយ​លើ​ពិភពលោក​ ដោយ​មាន​​កំពូល​តារា​បាល់​ទាត់ Lionel Messi នៅ​ក្នុង​ក្រុម​។ ដូច្នេះ តម្លៃ​យីហោ​របស់​ពួក​គេ​ពិត​ជា​ខ្ពស់​។ ក្រុម​ជម្រើស​ជាតិ​ដែល​ចង់​អញ្ជើញ​ក្រុម​អាហ្សង់ទីន​មក​ទាត់​មិត្ត​ភាព​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។ កាល​ពី​ឆ្នាំ​មុន JFA ត្រូវបាន​គេ​ជឿ​ថា បាន​ចំណាយ​ 300 លាន​យេន (ជាង 2.1 លាន​ដុល្លារអាម៉េរិក) ដើម្បី​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មក​ទាត់​មិត្ត​ភាព​​ជាមួយ​ក្រុម​ជប៉ុន​នៅ​ថ្ងៃ​ទី 6 មិថុនា។ ក៏ប៉ុន្តែ​ ឆ្នាំ​នេះ​ JFA … Read more

កូរ៉េខាងត្បូងត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ Nuri លើក​ទីបី

រ៉ុក្កែត Nuri ដែល​មាន​ប្រវែង​ 47.2 ម៉ែត្រ នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​​។ កូរ៉េខាងត្បូងបាន​ត្រៀម​រួច​រាល់​​សម្រាប់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស​ផលិត​ក្នុង​ស្រុក​ Nuri នៅក្នុង​ថ្ងៃនេះ​។ ក្រសួង​វិទ្យា​សាស្ត្រ​ និង​ព័ត៌មាន​វិទ្យា​ ក៏​ដូច​ជា​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អវកាស​កូរ៉េ​ខាង​ត្បូង​ (KARI) បាន​អះអាង​ថា​ ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​បង្ហាញ​ថា បញ្ហា​បច្ចេក​ទេស​នានា​ត្រូវ​បាន​ធានា​ ហើយ​ការ​ព្យាករ​អំពី​អាកាស​ធាតុ​ក៏​មាន​អំណោយ​ផល​ល្អ​ដល់​ការ​បាញ់​បង្ហោះ​។ រ៉ុក្កែត​អវកាស Nuri ឬ​ហៅ​ថា KSlV-II នឹង​នាំ​យក​ផ្កាយ​រណប​សរុប​ 8 គ្រឿង ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ ក្នុង​នោះ​ក៏​មាន​ផ្កាយ​រណប​បួន​គ្រឿង​ដែល​មាន​ឈ្មោះ​កូដ​ថា SNIPE ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​អវកាស​ និង​តារា​សាស្ត្រ​កូរ៉េខាង​ត្បូង​។ រ៉ុក្កែត Nuri មាន​ប្រវែង​ 47.2 ម៉ែត្រ មុខ​កាត់ 3.5 ម៉ែត្រ និង​ទម្ងន់ 17.5 តោន​។ ខុស​ពីរ​ការ​បាញ់​បង្ហោះ​លើក​ទី​មួយ និង​ទី​ពីរដែល​មាន​តែ​ផ្កាយ​រណប​ក្លែង​ក្លាយ ការ​បាញ់​បង្ហោះ​លើក​ទី​បី​នេះ​មាន​ផ្ទុក​ផ្កាយ​រណប​ដែល​អាច​បំពេញ​បេសកកម្ម​ដូច​ផ្កាយ​រណប​ដទៃ​។ ក្នុង​នោះ​មាន​ផ្កាយ​រណប​មួយគ្រឿង​​បំពាក់​ជាប់​​លើ​រ៉ុក្កែត Nuri ផងដែរ​។ រ៉ុក្កែត Nuri ត្រូវ​បាន​ដំឡើង​ទៅ​ក្នុង​​ប្រព័ន្ធ​ទម្រ​នៅ​មជ្ឈមណ្ឌល​អវកាស Naro ក្នុង​តំបន់ … Read more

គ្រូបង្វឹក Honda ត្រូវ​ចាក​ចេញ​​ពីវិស័យ​​បាល់ទាត់​​នៅ​កម្ពុជា ក្រោយ​ស៊ីហ្គេម​ 2023

លោក Keisuke Honda គិត​ចង់​ត្រលប់​ទៅធ្វើជា​កីឡាករ​វិញ បន្ទាប់ពី​ចាកចេញ​ពី​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ព្រោះ​មិនអាច​ជួយ​ឱ្យ U22 កម្ពុជា ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ «ខ្ញុំ និង Honda នឹងមិន​បន្ត​ដឹកនាំ​ក្រុម​កម្ពុជា​ទៀត​ទេ ក្រោយពី​ស៊ី​ហ្គេម​លើក​ទី 32។ ខ្ញុំ​មិនទាន់​ដឹងថា​ត្រូវធ្វើ​អ្វី។ ប៉ុន្តែ Honda វិញ គ្រោង​នឹង​ត្រលប់​ទៅធ្វើជា​កីឡាករ និង​បន្ត​រៀន​យក​សញ្ញាបត្រ​គ្រូបង្វឹក» គ្រូបង្វឹក Ryu Hirose និយាយ​កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា ក្រោយពី U22 កម្ពុជា បាន​ចាញ់ U22 ឥណ្ឌូណេស៊ី 1-2 ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ លោក Honda កើត​ឆ្នាំ 1986 គឺជា​ខ្សែបម្រើ​ដ៏​លេចធ្លោ​នៃ​វិស័យ​បាល់ទាត់​ជប៉ុន​ក្នុងអំឡុង​ឆ្នាំ 2010-2017 នៅពេល​​ទាត់​ឱ្យ​ក្លឹប CSKA Moscow និង AC Milan។ លោក Honda ចូលមកក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​បច្ចេកទេស​កាលពី​ឆ្នាំ 2018 ពេល​គាត់​នៅ​ជា​កីឡាករ​។ ក្រោយមក … Read more

ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរខ្នាត​តូច​​របស់ Westinghouse អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​មនុស្ស 300,000 គ្រួសារ

(សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ AP300 របស់​ក្រុមហ៊ុន Westinghouse មាន​កម្លាំង 300 ម៉េ​ហ្គា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​តម្រូវការ​របស់​ម​នុស្ស 300,000 គ្រួសារ។ ក្រុមហ៊ុន Westinghouse ថ្មីៗនេះ បានបង្ហាញ AP300 ដែលជា​កំណែ​តូច​របស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ AP1000 នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រីក​សមត្ថភាព​ប្រើប្រាស់​ថាមពល​នុយ​ក្លេ​អែរ ដោយសារតែ​តម្រូវការ​ ​ថាមពល​ស្អាត​កើនឡើង​ខ្ពស់។ តាម​​ផែនការ ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ AP300 នឹង​ដំណើរការ​ចាប់ពី​ឆ្នាំ 2027 និង​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​បរិមាណ​ស្មើនឹង ¼ នៃ​ថាមពល​​របស់​ម៉ាស៊ីន AP1000។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន Westinghouse ដែល​បានប្រកាស​កាលពី​ថ្ងៃទី 04 ឧសភា។ ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​ម៉ាស៊ីន​កាន់តែ​តូច ការចំណាយ​ក្នុងការ​អភិវឌ្ឍ​ក៏​កាន់តែ​ទាប។ AP300 នឹងមាន​ការចំណាយ​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក/គ្រឿង ខណៈដែល AP1000 ​ត្រូវ​ចំណាយ 6.8 ពាន់​លាន​ដុល្លារ។ AP300 នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 300 ម៉េ​ហ្កា​វ៉ា​ត់ ស្មើនឹង ¼ បើ​ធៀប​នឹង … Read more

អ្នកគាំទ្រ​រៀប​ចំ​​ខ្លួន​ដូច​​គ្រូបង្វឹក Honda របស់ U-22 កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​លើ​វេទិកា​​ទស្សនិក​ជន​នៅ​ស៊ី​ហ្គេម

អ្នកគាំទ្រ​ពិសេស​មួយរូប​មកពី​ប្រទេស​ជប៉ុន ដែលមាន​រូបរាង​មុខមាត់ និង​ស្លៀកពាក់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda របស់​ U-22 កម្ពុជា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​នៅឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ ​ការប្រកួត​ពីរលើក​របស់ U-22 កម្ពុជា មាន​វត្តមាន​អ្នកគាំទ្រ​ពិសេស​ម្នាក់​នៅលើ​វេទិកា​សម្រាប់​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ អ្នកគាំទ្រ​ដែល​មកពី​ប្រទេស​ជប៉ុន​នេះ មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda នៃ​ក្រុមបាល់ទាត់​បុរស​វ័យ​ក្រោម​ 22 ឆ្នាំ (U-22) របស់​​កម្ពុជា។ ពេល​បង្ហាញខ្លួន​នៅលើ​វេទិកា​ទស្សនិកជន​ភ្លាម «Honda ក្លែងក្លាយ» ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​កម្ពុជា។ អ្នកគាំទ្រ​កម្ពុជាក៏​​ចូលចិត្ត​អ្នកគាំទ្រ​ពិសេស​រូបនេះ។ បុរស​សង្ហា​ម្នាក់នេះ តាមពិត​គឺជា Makihika ដែលជា KOL (Key Opinion Leader ឬ​អ្នកផ្ដល់យោបល់​ដែលមាន​ឥទ្ធិពល) ជនជាតិ​ជប៉ុន​មួយរូប។ Makihika ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅលើ​បណ្ដាញ​សង្គម ដោយ​មាន​ឆា​នែ​ល TikTok និង YouTube មាន​អ្នកតាមដាន​ជាង 600,000 នាក់។ Makihika កំពុងតែ​ល្បីឈ្មោះ​ខ្លាំង ដោយសារ​មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda។ Makihika និយាយថា «ខ្ញុំ​គាំទ្រ … Read more

អូ! តើ​ខ្ញុំ​ប្រែប្រួល ខ្លាំង​ដល់​ថ្នាក់​ហ្នឹង​ផង​ឬ? (រឿង​ប្រាប់ត​គ្នា របស់​ស្ត្រី​ជប៉ុន ពេល​បាន​ក្លាយខ្លួនជា​ម្ដាយ​គេ​យ៉ាង​ពេញលេញ)

តើ​មានមិត្តៗយើង​ណា កំពុង​ចិញ្ចឹម​មើលថែ​កូន​ដែរឬទេ? ហើយ​ធ្លាប់​សង្កេតមើល​ខ្លួនឯង​ដែរ​ទេ​ថា តាំងពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ចិញ្ចឹម​មើលថែ​កូនតូច​មក តើមិត្តៗ មាន​ទង្វើ ឬ​លក្ខណ​និស្ស័យ​អ្វី ប្រែប្រួល​ខុសពី​មុន​ដែរ​ទេ?  បើសិន​មាន មិនបាច់​ភ្ញាក់ផ្អើល​ទេ ព្រោះ​មាន​ស្ត្រី​ជនជាតិ​ជប៉ុន​មិនតិច​ទេ ដែល​សង្កេតមើល​ខ្លួនឯង​ហើយ រកឃើញថា ក្រោយពី​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ម្ដាយ​របស់គេ​យ៉ាង​ពេញលេញ​មក ពួកគាត់​ក៏មាន​ទង្វើ ឬ​ចរិត​និស្ស័យ​មួយចំនួន ប្រែប្រួល​ខុសពី​មុន​ដូចគ្នា​ដែរ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​សាកល្បង​មក​ស្ដាប់​បណ្ដា​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្ដង​មើល៍ថា តើ​ពួកគាត់​មាន​អ្វី​ប្រែប្រួល​ខុសពី​មុន​ខ្លះ? លក្ខណៈ​ការនិយាយស្ដី ប្រែប្រួល​ខុសពី​មុន (ក្លៀវក្លា​ជាង​មុន!) Iសាំង មានកូន អាយុ 1ខួប និង 5ខួប នាង​រៀបរាប់ថា កាលសម័យ​នាង​នៅ​ក្មេង នាង​មាន​ចរិត​អៀន​ច្រើន មិនសូវ​ក្លាហាន និង​មិនសូវ​ហ៊ាន​ជជែក​និយាយ​ជាមួយ​នរណា​ប៉ុន្មាន​ឡើយ។ ឧទាហរណ៍​ដូចជា ត​ឱ្យមាន​អារម្មណ៍​ថា រឿង​ដែល​កំពុង​សន្ទនា​គ្នា​នោះ វា​មើលទៅ​រាងប្លែកៗ ឬ​វា​ដូចជា​មិនគួរ​ទៅជា​អ៊ីចឹង​ក៏ដោយ ក៏​នាង​ជ្រើសរើស​ក្នុងការ​នៅ​ស្ងៀម មិន​ហ៊ាន​សម្ដែង​ពី​ភាព​ជំទាស់​ទេ បានត្រឹមតែ​លាក់ទុក​ក្នុង​ចិត្ត​ប៉ុណ្ណោះ តែ​ក៏​មិនមែន​ថា នឹង​លាក់ទុក​យកមក​គិត រហូតដល់​ស្ត្រេ​ស​ដែរ។ សរុបងាយៗក៏​គឺ ខ្លួនឯង​ជា​មនុស្ស​កំសាក តែ​ប៉ុន​ហ្នឹងឯង (=_=;)។ Iសាំង រៀបរាប់​បន្តថា តែ​ក្រោយពី​កូនស្រី​ច្បង​របស់​នាង អាយុ​បាន 2-3ខួប ពេល​និយាយ​ជាមួយ​អ្នក​ម្ដាយឯទៀតៗ … Read more

ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

មានមនុស្សជាច្រើន ប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្សណា ដែលធំជាងគេដើរដឹក​ដៃ​កូន​សិស្សតូចៗ បន្តកន្ទុយគ្នា ជាខ្សែយ៉ាងគួរឱ្យស្រឡាញ់ នេះគឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងនៅក្នុង​ខ្សែភាពយន្ត​តុក្កតា​ជប៉ុន ជាច្រើនរឿងក៏មានបែបហ្នឹងដូចគ្នាដែរ។ មូលហេតុដែលសាលារៀនជាច្រើន កំណត់ឱ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន​(ជាធម្មតា​ជនជាតិ​ជប៉ុន តែងដាក់ឱ្យកូនចូលរៀននៅសាលា ដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជា​ឋានៈ​ជីវភាពមាន​ ឬក្រក៏ដោយ ក៏ត្រូវតែ​ដើរទៅសាលា​រៀនចម្ងាយ​ប្រហែលជា 2-3គីឡូម៉ែត្រ ពីផ្ទះដែរ នោះគឺដោយសារតែ ការឱ្យកុមារបានដើរទៅសា​លា​រៀនដោយខ្លួនឯងនេះ ធ្វើឱ្យកើត​ចំណុចល្អៗជាច្រើន ចំពោះ​ជីវិតកូនសិស្សជប៉ុន ដែលមានដូចជា៖ ជួយកែបញ្ហាចរាចរណ៍នាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនទៅដល់។ កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល ដោយមិនចាំបាច់ជូនកូនទៅសាលា នៅពេលព្រឹក។​ ជួយបង្កើនសម្ព័ន្ធភាពរវាងកុមារ ដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នា ឱ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះបង់ចោលគ្នា ​ដោយការឱ្យ​ក្មេងធំៗ​មើល​​ថែការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា​។ បង្ហាត់ឱ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀត ត្រូវតែរង់ចាំនៅមុខផ្ទះ​ រហូតទាល់តែក្មេងនោះចេញមក ​ទើបដើរ​ទៅ​​ជាមួយគ្នា ដូច្នេះធ្វើឱ្យអ្នកណា ក៏មិនចង់យឺតពេល ដែលនាំឱ្យមិត្តភក្តិរង់ចាំខ្លួនដែរ។ បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែការពារ ក្មេងតូចៗទាំងពេលទៅ និងពេលមក។ ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាល ផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជា4ធំៗ ពេលក្រុម​កូនសិស្សឆ្លង​ថ្នល់​ផងដែរ។ ដូច្នេះយើងបានឃើញហើយថា គ្រាន់តែការផ្លាស់ប្តូរ … Read more

អ្នក​មាន​ជាង​គេ​នៅ​ជប៉ុន​ និង​ជា​អតីត​បុគ្គលិក​ផ្សារ ​Aeon ​បង្ហើប​អំពី​វិធី​សាស្ត្រ​ដើម្បី​អាច​រីក​ចម្រើន​បាន ​នៅ​ក្នុង​សម័យ​Covid-19

អ្នកមានជាងគេនៅជប៉ុន និងជាអតីតបុគ្គលិកផ្សារ Aeon បង្ហើបអំពីវិធីសាស្ត្រដើម្បីអាចរីកចម្រើនបាន នៅក្នុងសម័យCovid-19

នៅក្នុងគ្រាដែលវិបត្តិសុខភាពពិភពលោក បាននិងកំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ត្រូវប្រកាសក្ស័យធន និងគូប្រជែងសំខាន់ៗមានគម្រោងបិទហាង ក្រុមហ៊ុន Uniqlo របស់អតីតបុគ្គលិកផ្សារ Aeon នៅតែបន្តរកស៊ីបានដោយរលូន។ ថ្មីៗនេះ លោក Tadashi Yanai ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ Uniqlo បានផ្ដល់បទសម្ភាសមួយជាមួយនឹងសារព័ត៌មាន Nikkei Asia។ ក្នុងបទសម្ភាស អតីតបុគ្គលិកផ្សារ Aeon រូបនេះ ស្លៀកពាក់យ៉ាងសាមញ្ញជាទីបំផុត បើទោះលោកជាមហាសេដ្ឋីលំដាប់ទីមួយនៅជប៉ុន និងជាម្ចាស់បណ្ដាញផ្សារលក់រាយសម្លៀកបំពាក់ក៏ដោយ។ លោក Tadashi Yanai ត្រូវបានទស្សនាវដ្ដី Forbes ផ្ដល់ចំណាត់ថ្នាក់ជាអ្នកមានជាងគេបង្អស់នៅប្រទេស​ជប៉ុន​។​ បច្ចុប្បន្ន នៅប្រទេសជប៉ុន គេជឿថា មិនមានអ្នកណាមួយដែលមិនទាន់បានប្រើប្រាស់ ឬទិញផលិតផលរបស់ Uniqlo នោះឡើយ។ Uniqlo បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅចំពោះមុខវិបត្តិCovid-19 ក្នុងគ្រាដែលក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ដទៃ កំពុងជួបការលំបាកខ្លាំង ឬប្រកាសក្ស័យធន។ ទាក់ទងនឹងយុទ្ធសាស្ត្រទីផ្សារ លោក Tadashi Yanai បានសរសេរនៅក្នុងសៀវភៅមួយក្បាលកាលពីឆ្នាំ2003ថា៖ “សម្លៀកបំពាក់ធម្មតា អាចស្លៀកពាក់គ្រប់ពេល … Read more

ពីមេធាវី ក្លាយ​ជា​មហា​សេដ្ឋី​ ដោយ​សារ​ធុញ​ទ្រាន់​នឹង​ទម្លាប់​បោះ​ត្រា​បែប​បុរាណ​ នៅ​ក្នុង​​សម័យ​COVID-19

Bengo4 ដែលជាក្រុមហ៊ុនមួយត្រូវបាន Taichiro Motoe ជាអ្នកបង្កើតឡើង កំពុងគ្រប់គ្រងទីផ្សាររហូតដល់80% នៃសេវាកម្មហត្ថលេខាអេឡិចត្រូនិចនៅប្រទេសជប៉ុន។ ជាច្រើនឆ្នាំកន្លងមកនេះ បណ្ដាក្រុមហ៊ុនរបស់ជប៉ុន សុទ្ធតែមានទម្លាប់បោះត្រាដើម្បីជំនួសឱ្យការចុះហត្ថលេខាលើឯកសារនានា។ ប៉ុន្តែ នៅពេលបុគ្គលិកក្រុមហ៊ុនកាន់តែច្រើន ត្រូវធ្វើការពីផ្ទះ ដោយសារតែ COVID-19 ទម្លាប់នេះក៏ត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់។ ក្រុមហ៊ុនធំៗជាច្រើននៅប្រទេសជប៉ុន ដូចជា Toyota ឬ Nomura ជាដើម កំពុងតែប្រើប្រាស់សេវាកម្មហត្ថលេខាបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុនមួយដែលមិនសូវមានគេស្គាល់ច្រើន នោះគឺក្រុមហ៊ុន Bengo4.com Inc។ ប្រការនេះហើយ បានជួយឱ្យមូលបត្ររបស់ Bengo4 កើនឡើង100% នៅក្នុងឆ្នាំ2020 នាំឱ្យ Taichiro Motoe ដែលបានបង្កើតក្រុមហ៊ុននេះកាលពី15ឆ្នាំមុន ក្លាយជាមហាសេដ្ឋី ដោយមានទ្រព្យជាង1ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes។ នៅក្នុងស្ថានភាពលំដាប់ដែលបង្កឡើងដោយ COVID-19 ក្រុមអ្នកវិនិយោគមានក្ដីសង្ឃឹមយ៉ាងខ្លាំងទៅលើ CloudSign (ជាឈ្មោះនៃសេវាកម្មស៊ីញ៉េបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុន Bengo4)។ លោក Taichiro Motoe ដែលជាស្ថាបនិករបស់របស់ក្រុមហ៊ុន បានចែករំលែកជាលើកដំបូងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិកាលពីថ្ងៃទី17កញ្ញាថា៖ “CloudSign កំពុងប្ដូរផ្លាស់វប្បធម៌ hanko (ការបោះត្រា) បែបបុរាណ”។ … Read more

COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

នាវា​ទេស​ចរណ៍​របស់​ប្រទេស​អ៊ីតាលី​មួយ​គ្រឿង​ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ប្រទេស​ជប៉ុនដើម្បី​ជួស​ជុល​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ខណៈ​មក​ដល់​ពេល​នេះ​ វា​មាន​អ្នក​ជំងឺ​កូរ៉ូណា​​ប្រភេទ​ថ្មី​ យ៉ាង​តិច​48​នាក់​។ នៅ​ថ្ងៃ​នេះ​ (23មេសា) មន្ត្រី​នៅ​ Nagasaki ប្រទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា នាវា​ទេស​ចរណ៍​អ៊ីតាលី Costa Atlantica មាន​អ្នកជំងឺ​ COVID-19 យ៉ាង​តិច​ចំនួន​48​នាក់​។ នាវា​ Costa Atlantica បាន​ក្លាយ​ជា​សម្បុក​មេរោគលើ​ផ្ទៃ​ទឹក​ទី​2​នៅ​ជប៉ុន​​ បន្ទាប់​​នាវា​ Diamond Princess ដែល​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​700​នាក់​។ ក៏ប៉ុន្តែ នាវា​ Costa Atlantica វិញ​ មាន​តែ​ក្រុម​នាវិក​ប៉ុណ្ណោះ​ដែល​​កំពុង​នៅ​លើ​នាវា​​ ព្រោះ​ថា វា​កំពុង​ចត​នៅ​កំពង់​ផែ​ Nagasaki ដើម្បី​ជួស​ជុល​។ នាវា​ខាងលើនេះ បាន​ទៅ​កាន់​​រោង​ចក្រ​សាង​សង់​នាវា​មួយ​នៅ​តំបន់ Nagagaki កាល​ពី​ចុង​ខែ​កុម្ភៈ​ ក្រោយ​ពី​ COVID-19 បាន​ធ្វើ​ឱ្យ​គម្រោង​ជួស​ជុល​របស់​ពួកគេ​នៅ​ប្រទេស​ចិន​មុន​នោះ​ត្រូវ​បាន​លុប​ចោល​។ អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​14​នាក់​ដែល​​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​នាវា​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា វា​អាច​នាំ​ឱ្យ​ឆ្លង​ដល់​​ប្រជា​ជន​ក្នុង​តំបន់​ Nagasaki។ មុន​នេះ មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា នាវិក​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​​តំបន់​ដែល​គេ​បាន​កំណត់​ បើ​ទោះ​ជា​ក្រុម​ហ៊ុន Costa Cruises (Italia) … Read more