ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

ប្រទេស​ជប៉ុន​បាន​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំជា​ដើម​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​ពី​បរទេស រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​គោលការណ៍​ថ្មី អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំ និង​អនុញ្ញាតឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ ស្នាក់នៅ​ប្រទេស​នេះ​ពីរ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ ជាពិសេស ចំពោះ​កម្មវិធី​ជ្រើសរើស​អ្នក​ហាត់​ការ​ផ្នែក​បច្ចេកទេស ជប៉ុន​ក៏បាន​ជំរុញ​ និង​លើក​កម្ពស់​កម្មវិធី​ជំនាញ​ពិសេស​លេខ​មួយ ​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​អ្នក​ហាត់​ការ​បាន​ចប់​កិច្ចសន្យា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​នៅ​ប្រទេស​នេះ។ អ្នក​ហាត់​ការដែល​បាន​ចប់​កិច្ចសន្យា​នឹង​ទ​ទូល​បាន​ភាពងាយស្រួល​នៅក្នុង​ការដាក់​ពាក្យ​ស្នើ​សូម​ទិដ្ឋាការ​ជំនាញ​ពិសេស​លេខ​មួយ ដើម្បី​ធ្វើការ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​បុគ្គលិក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូច​ពលរដ្ឋ​ជប៉ុន។ ក្រៅពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ​ការកំណត់​នានា​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ចំពោះ​កម្លាំង​ពលកម្ម​មកពី​បរទេស​ផងដែរ៕

លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

(សហរដ្ឋ​អាម៉េរិក) – បុរស​ម្នា​ក់នៅ California បាន​សារភាពថា បាន​លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ជាង 30 ឆ្នាំ ដើម្បី​ទទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម និង​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ម្ដាយ។ Randy Grossman រដ្ឋអាជ្ញា​នៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅ​តំបន់ Poway បាន​បន្លំ​ជា​ម្ដាយ​ ទទួល​ប្រាក់​មូលនិធិ​សាធារណៈ​ចំនួន 830,000 ដុល្លារ និង​ប្រាក់​ជិត 30,000 ដុល្លារ ពី​ប័ណ្ណឥណទាន ក្នុង​រយៈពេល 30 ឆ្នាំ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។ ករណីនេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 1990 នៅពេល​ម្ដាយ​របស់ Zampach បានទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន។ មុនពេល​ម្ដាយ​ស្លាប់ លោក Zampach បាន​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​របស់​ម្ដាយ​នៅ California ខាងត្បូង មកជា​ឈ្មោះ​ខ្លួន។ ច្រើន​ឆ្នាំ​ក្រោយមក បុរស​នេះ​នៅតែ​រក្សា​គណនី​ធនាគារ​របស់​ម្ដាយ … Read more

ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

(ប្រទេស​ថៃ) – បន្ទាប់ពីបាន​​ផ្ដួល​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល 3-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ជម្រើសជាតិ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ដោយ​ការ​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទាត់ U17 ទ្វីបអាស៊ីលើក​ទី​បួន​។ ថ្វីបើ​ត្រូវបាន​វាយតម្លៃថា មាន​សមត្ថភាព​ទាប​ជាង ប៉ុន្តែ​កូរ៉េខាងត្បូង​​លេង​ដោយ​ភាពម្ចាស់ការ និង​គ្រប់គ្រង​បាល់​បានល្អ បន្ទាប់ពី​សំឡេង​ក​ញ្ចែ​​ចាប់ផ្ដើម​ការប្រកួត។ រហូតដល់​ចុង​តង់​ទីមួយ ទើប​ជប៉ុន​ដណ្ដើមបាន​ប្រៀប​ក្នុងការ​ប្រកួត។ របត់​សំខាន់​បានកើត​ឡើង​នៅ​នាទី​ទី 43 នៅពេល Ko Jong Huyn ទទួលបាន​កាត​លឿង​ទី​ពីរ បន្ទាប់ពី​បាន​បង្កកំហុស​លើ​កីឡាករ​ជប៉ុន។ ដោយសារ​ចំនួន​កីឡាករ​មិន​ស្មើគ្នា ក្រុម​ជប៉ុន​ក៏មាន​ប្រៀប​ជាង​ឆ្ងាយ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ការទា​ត់បាល់​ពិន័យ​រកបាន​មួយ​គ្រាប់​របស់ Nawata ក្រោយ​ពីកីឡាករ​​ក្រុម​កូរ៉េខាងត្បូង​ទទួលបាន​កាត​ក្រហម គឺ​ជា​របត់​ដែល​ហាក់​បាន «កម្ទេច» អស់​ក្ដីសង្ឃឹម​របស់​ក្រុម​កូរ៉េខាងត្បូង។ ចូលដល់​តង់​ទី​ពីរ ជប៉ុន​ក៏បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង និង​វាយ​សម្រុក​លើ​ទី​របស់​គូប្រកួត​ជា​បន្តបន្ទាប់។ នាទី​ទី 67 Nawata ទទួលបាន​បាល់​ពី​មិត្ត​រួម​ក្រុម និង​បាន​យកឈ្នះ​លើ​អ្នកចាំទី​កូរ៉េខាងត្បូង ជួយ​ឱ្យ​ជប៉ុន​នាំមុខ 2-0។ ក្នុង​នាទី​ថែម​ម៉ោង Michiwaki រកបាន​មួយ​គ្រាប់ ជួយ​ឱ្យ​ជប៉ុន​ឈ្នះ 3-0។ ជ័យជម្នះ​នេះ​ជួយ​ឱ្យ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ដណ្ដើមបាន​តំណែង​ជើងឯកលើក​ទីបួន​នៅ​ U17 ទ្វីបអាស៊ី​ ក្រោយពី​ពានរង្វាន់​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង 19 លើក រាប់​ចាប់ពី​ឆ្នាំ 1985។ … Read more

ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បង្កើត​រ៉ូ​បូត​មាន​ដៃ​ច្រើន​អាច​ពាក់​លើ​ខ្នង និង​ជួយ​ធ្វើ​កិច្ច​ការ​របស់​មនុស្ស​។ ថ្មីៗនេះ ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Masahiko Inami ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អភិវឌ្ឍ​រ៉ូ​បូត​មួយ​ប្រភេទ​ដែលមាន​ដៃ​ច្រើន អាច​បំពាក់​លើ​ខ្នងមនុស្ស។ ដៃ Jizai របស់​រ៉ូ​បូត​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ដែល​អាចឱ្យ​វា​ធ្វើតាម​បំណង​មនុស្ស។ សាស្ត្រាចារ្យ Inami ឱ្យដឹងថា សក្ដានុពលរ​បស់ដៃ​យន្ត​នេះ​ត្រូវបាន​ទន្ទឹងរង់ចាំ​ខ្លាំង ព្រោះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការស្វែងរក និង​ជួយសង្គ្រោះ​នាពេល​អនាគត។

បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។ រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។ លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 … Read more

បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

លោកតា Natsuo Nakajima អាយុ 87 ឆ្នាំ បាន​ជូន​មាស​ដុំ​ទម្ងន់ 29 គីឡូក្រាម និង​ប្លា​ទីន​ទម្ងន់ 1 គីឡូក្រាម ដល់​អាជ្ញាធរ​ក្រុង Minoh ដើម្បី​ទិញ​រថយន្ត​សង្គ្រោះបន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។ រដ្ឋបាល​ក្រុង Minoh ខេត្ត Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 20 មិថុនា បានរៀបចំ​ពិធី​ទទួល​ដុំ​មាស និង​ប្លា​ទីន តម្លៃ​សរុប 280 លាន​យេន (ជិត 2 លាន​ដុល្លារ​អាម៉េរិក) ពី​លោកតា Nakajima បន្ទាប់ពី​គាត់​ជូន​កាលពី​ខែឧសភា។ «ខ្ញុំ​ចង់​ប្រគល់​ទៅវិញ​នូវ​អ្វីដែល​ខ្ញុំ​សន្សំ​បាន​នៅ Minoh ក្នុង​រយៈពេល​ជាង 50 ឆ្នាំ​កន្លងមកនេះ» លោកតា Nakajima មាន​ប្រសាសន៍​​ដូច្នេះ និង​ចង់ឃើញ​រដ្ឋអំណាច​ប្រើប្រាស់​អំណោយ​នេះ​ដើម្បី​ទិញ​រថយន្ត​​សង្គ្រោះ​បន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។ លោកតា Nakajima គឺជា​ម្ចាស់​ហាង​លក់​សាច់​គោមួយ​ដែល​បើកទ្វារ​តាំងពី​ឆ្នាំ 1960 នៅ​ទីក្រុង Minoh។ បច្ចុប្បន្ន គាត់​បាន​ចូលនិវត្តន៍ និង​បានប្រគល់​មុខរបរ​នេះ​ឱ្យ​កូនចៅ​គ្រប់​គ្រង​បន្ត​។ អភិបាលក្រុង … Read more

មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។ នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។ ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។ ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក … Read more

មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។ «ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។ ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។ លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន … Read more

ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

(ជប៉ុន) – ទីក្រុង​អណ្ដែត Dogen មាន​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស 10,000 នាក់ និង​ទទួល​ទេសចរ​បាន 30,000 នាក់​ក្នុង​មួយថ្ងៃ។ ក្រុមហ៊ុន N-Ark របស់​ជប៉ុន ថ្មីៗនេះ​បានប្រកាស​គម្រោង​អភិវឌ្ឍ​ទីក្រុង​អណ្ដែត​ដែល​ផ្ដោត​សំខាន់​លើ​វេ​ជ្ជ​សាស្ត្រ ឈ្មោះ Dogen។ គំនិត​នេះ​នឹង​រួមផ្សំ​រវាង​សកម្មភាព​ផលិត​ស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹង​សមុទ្រ ​នៅក្នុង​ប្រព័ន្ធ​ចម្រុះ​ដែល​ប្រើប្រាស់​ទឹកសមុទ្រ​ដូច​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​ហៅថា «New Ocean»។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​សប្ដាហ៍​កន្លង។ ដោយមាន​អង្កត់ផ្ចិត​ប្រហែល 1.58 គីឡូម៉ែត្រ និង​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ ទីក្រុង​អណ្ដែត Dogen អាចឱ្យ​មនុស្ស​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៍​ប្រហែល 10,000 នាក់ និង​ទទួលភ្ញៀវ​ទេសចរណ៍​បាន 30,000 នាក់/ថ្ងៃ។ ពួកគេ​អាច​ទទួល​បទពិសោធន៍​ជាច្រើន​តាំងពី​បន្ទប់ពិសោធន៍​អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌល​សន្តិសុខ ការិយាល័យ សេវា​ម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់​ស្ថានីយ​ទូរគមនាគមន៍ … Read more

បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​ពាណិជ្ជកម្ម​ល្បឿន​លឿន​ជាងគេ​លើ​លោក

ប្រព័ន្ធ​បណ្ដែត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ជួយ​ឱ្យ​រថភ្លើង​​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train or Shanghai Transrapid) បំបាត់ចោល​ភាព​កកិត និង​មាន​ល្បឿន​ឡើងដល់ 480 គីឡូម៉ែត្រ/ម៉ោង លឿន​ជាងគេ​បង្អស់​ក្នុងចំណោម​រថភ្លើង​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។ ដោយមាន​ល្បឿន​ធម្មតា​ប្រហែល 435 គីឡូម៉ែត្រ/ម៉ោង រថភ្លើង​អណ្ដែង​ប្រើ​កម្លាំង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​សៀង​ហៃ ធ្វើដំណើរ​លើផ្លូវ​ដែក​ប្រវែង 30 គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ទីក្រុង​សៀង​ហៃ​ជាមួយនឹង​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ដោយ​ចំណាយពេល​តែ 7 នាទី និង 30 វិនាទី​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មិនទាន់​ចាប់ផ្ដើម​ពិនិត្យ​ទៅលើ​ល្បឿន​អតិបរមា​​ដែល​រថភ្លើង​នេះ​អាច​រត់​បាន​នៅឡើយ ព្រោះថា រថភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​គំរូ​មួយ​របស់​ជប៉ុន អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ កត្តា​ដែល​ធ្វើឱ្យ​ទាំងពីរ​ខាងលើ​មាន​ភាពខុសគ្នា ធៀប​នឹង​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រពៃណីបច្ចុប្បន្ន​ គឺ​មេដែក។ រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ហៅថា Maglev ប្រើប្រាស់​មេដែក​ដើម្បី​បណ្ដែត រុញ និង​នាំ​រថភ្លើង​ឱ្យធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវដែក។ ផ្លូវដែក​បែប​ប្រពៃណី​តែងតែ​មានការ​កកិត ប៉ុន្តែ​បណ្ដាញ​ផ្លូវដែក និង​រថភ្លើង​ប្រើ​កម្លាំង​មេដែក (Maglev Train​) ​​វិញ បាន​លុបបំបាត់​បញ្ហា​កកិត​នេះ តាមរយៈ​ការ​បណ្ដែត​រថភ្លើង​ឱ្យមាន​គម្លាត និង​នៅ​ពីលើ​ផ្លូវដែក។ ដោយសារតែ​មិនមាន​កម្លាំង​កកិត កម្លាំង​ទប់​របស់​បរិយាកាស​ជុំវិញ​គឺជា​ឧបសគ្គ​តែមួយគត់​ដែល​ធ្វើឱ្យ​រថភ្លើង Maglev រត់​យឺត។ មេដែក​ដែល​ប្រើប្រាស់​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​អណ្ដែត​នេះ​មិនមែនជា​ប្រភេទ​ដែល​យើង​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​នោះទេ។ … Read more

Toyota បង្ហាញ​រថយន្ត​​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន Mirai Sport គំរូ​ដំបូង

ក្រុម​ហ៊ុន​ជប៉ុន Toyota ថ្មី​ៗ​នេះ​បាន​បង្ហាញ​រថយន្ត​បែប​កីឡា​​គំរូ​ដែល​យក​លំនាំ​តាមរថយន្ត​​ Mirai នៅ​ក្នុង​​ការ​ប្រកួត​ Fuji 24 Hours នៅ​ប្រទេស​ជប៉ុន ហើយ​នេះ​គឺជា​កំណែ​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន​។ ក្រុម​ហ៊ុន​នេះ​ពុំ​បាន​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​​​ស្ដី​ពី​រថយន្ត​ Mirai Sport ដូច្នេះ អ្វី​ដែល​យើង​អាច​ដឹង​ នោះគឺ​រូប​រាង​របស់​រថយន្ត​នេះ​​តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ និង​និយាយ​​​ជា​ភាសា​ជប៉ុន​។ រថយន្ត​គំរូ​ Mirai Sport នេះ ​គឺ​យោង​ទៅតាម​រូប​រាង​របស់រថយន្ត Toyota Mirai ជំនាន់​ទី​ពីរ​ ដោយ​មាន​ការ​កែ​ប្រែ​ខ្លះ​ត្រង់​រូប​រាង​ខាង​ក្រៅ​ ពោល​គឺ​ថា Toyota Mirai Sport ​​មាន​លក្ខណៈ​កីឡា​ជាង​ Toyota Mirai​។ Toyota Mirai Sport ​មាន​ប្រព័ន្ធ​ជំរុញ​ថាមពល​​​ពី​​ថ្ម​ផ្ទុក​អ៊ីដ្រូសែន​ដែល​​មាន​កម្លាំង​ 182 សេះ​ (136 គីឡូវ៉ាត់)​ និង​កម្លាំង​រមួលកង់ 300 Nm ហើយ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 647 គីឡូម៉ែត្រ ដោយ​មិន​បាច់​ចាក់ឥន្ធនៈ​។ រថយន្ត​​ Mirai Sport គំរូ​ដំបូងដំណើរ​ការ​ដោយ​អ៊ីដ្រូសែន អ៊ីដ្រូសែន​ដែល​​​ត្រូវ​បាន​ផលិតពី​ទឹក និង​ថាមពល​ព្រះ​អាទិត្យ​ គេ​ហៅ​ថា … Read more

ពពក​ចំហាយ​ទឹក​ជះ​​ចេញពី​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ មាន​​ប្រវែង​ជាង 9,000 គីឡូម៉ែត្រ​

ក្រុម​តារាវិទូ​បាន​រកឃើញ​ចំហាយ​ទឹក​ដ៏​សម្បើម​ជះ​ចេញពី Enceladus ដែលជា​ព្រះ​ចន្ទ​មួយ​របស់​ភព​សៅរ៍ ដែល​នេះ​កំពុងតែ​ផ្ដល់​ក្ដីសង្ឃឹម​ដល់​គំនិត​ដែល​យល់ថា មាន​ភាវៈ​រស់នៅ​ខាងក្រៅ​ផែនដី។ ទំព័រ Guardian កាលពី​ថ្ងៃទី 30 ឧសភា បាន​ចុះផ្សាយ​ថា ចំហាយ​ឧស្ម័ន​ប្រវែង​ប្រហែល 9,600 គីឡូម៉ែត្រ ដែល​ប្រហាក់ប្រហែល​នឹង​ចម្ងាយ​ពី​ជប៉ុន​ទៅ​អៀឡង់ កំពុង​ជះ​ទឹក​ទៅក្នុង​ទី​អវកាស​ក្នុង​ល្បឿន​ប្រមាណ 300 លីត្រ/វិនាទី។ តាំងពី​យូរ​មកហើយ អ្នកវិទ្យាសាស្ត្រ​ជឿថា ព្រះ​ចន្ទ Enceladus ដែលមាន​ទំហំ​ប្រហែល 500 គីឡូ​ម៉ែ​ទ្រ មាន​លាក់​មហាសមុទ្រ​ទឹកប្រៃ​ខាងក្រោម​សម្បក​ដ៏​ត្រជាក់ ហើយ​ទំនងជា​ជះ​​ចំហាយ​ទឹក​ទៅក្នុង​បរិយាកាស។ ក៏ប៉ុន្តែ នេះ​គឺជា​លើកដំបូង​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ​ករណី​បាញ់​ជះ​ចំហាយ​​ទឹក​ដ៏​ធំ​សម្បើម​បែបនេះ។ «យើង​ពិតជា​ភ្ញាក់ផ្អើល​នឹង​ទំហំ និង​ប្រវែង​របស់​ចំហាយ​នេះ» អ្នកវិទ្យាសាស្ត្រ Geronimo Villanueva មកពី​អង្គការ​ណា​សា និង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ខាងលើ ថ្លែង​ដូច្នេះ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Astronomy។ ក្រុម​ខាងលើ​បាន​សង្កេតមើល Enceladus ដែលជា​ព្រះ​ចន្ទ​ធំជាងគេ​លំដាប់​ទី 6 របស់​ភព​សៅរ៍ ដោយ​តេ​ឡេ​ស្កុប​អវកាស James Webb កាលពី​ខែវិច្ឆិកា 2022។ ឧបករណ៍​គណនា​របស់​តេ​ឡេ​ស្កុប​នេះ​បង្ហាញថា ចំហាយ​​នេះ​ធ្វើឱ្យ Enceladus បាត់បង់​ទឹក 300 … Read more