AFC CUP លើក​ការប្រកួត​របស់​វិសាខា ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា ទៅធ្វើ​នៅ​ទឹកដី​កណ្តាល​វិញ

ការប្រកួត​ពានរង្វាន់ AFC CUP 2021 វគ្គ​ជម្រុះ​ជុំ​ទី2 ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី28 ខែមេសា ឆ្នាំ 2021 ខាងមុខនេះ ដោយ​ក្នុងនោះ​ក្រុម​តំណាងឱ្យ​កម្ពុជា គឺ​វិសាខា នឹងត្រូវ​ប្រកួត​ទល់នឹង​ក្រុម Lalenok United FC ដែលជា​ជើងឯក​លី​គ​កំពូល​ទី​ម័​រ​ខាងកើត។ ការប្រកួត​នេះ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន កំណត់​យក​កីឡដ្ឋាន នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ធ្វើជា​ទឹកដី​កណ្តាល​សម្រាប់​ការប្រកួត។

ការប្រកួត​នេះ នឹងធ្វើ​ឡើង​តែ 1ជើង​តែប៉ុណ្ណោះ ដោយ​ក្រុម​ដែល​ឈ្នះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​កាន់​វគ្គ​ជម្រុះ ជុំ​ទី3 ជា​បន្ត ដោយ​នឹង​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង មកពី​ឥណ្ឌូនេស៊ី  Persipura Jayapura ដែលជា​ក្រុម​លេខ2 នៃ​លី​គ​កំពូល​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី19 ខែឧសភា ឆ្នាំ2021 ហើយ​ការប្រកួត​នេះ នឹង​ធ្វើឡើង​នៅក្នុង​កីឡដ្ឋាន Mandala Stadium នៃ​ខេត្ត Persipura ដែលជា​ទឹកដី​របស់​ក្រុម Persipura Jayapura ជា​ម្ចាស់ផ្ទះ។

ដើមឡើយ ការប្រកួត​ជុំ​ទី2 ត្រូវធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដែល​ក្រុម​វិសាខា គ្រោង​នឹង​ខ្ចី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រើប្រាស់​ជាទី​តាំង​សម្រាប់​ប្រកួត ក៏ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន បាន​តម្រូវឱ្យ​ផ្លាស់ប្តូរ​ទៅកាន់​ទឹកដី​ម៉ាឡេស៊ី​នេះ​វិញ គឺ​ដោយសារតែ​កម្ពុជា នៅមាន​ច្បាប់​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក 14ថ្ងៃ ដែល​អាចធ្វើឱ្យ​ខាត​ពេលវេលា​ប្រកួត ក៏ដូចជា​ចំណាយ​អស់​ច្រើន​សម្រាប់ AFC៕

 

Advertisement