Mbappe ថា PSG ត្រូវតែឈ្នះ ManU ទោះបីត្រូវប្រកួត ទល់នឹងអតីតមិត្តរួមក្រុមក៏ដោយ

នៅ​យប់​ថ្ងៃ​អង្គារ​នេះ ក្រុមបាល់ទាត់ PSG នឹងត្រូវ​បើក​កីឡដ្ឋាន Parc Des Princes របស់ខ្លួន ទទួល​ក្រុមបាល់ទាត់ Manchester United ក្នុងការ​ប្រកួត UEFA Champions League វគ្គ​ចែក​ពូ​ល។

Mbappe វ័យ 21ឆ្នាំ បាន​និយាយថា៖ “គេ(Cavani) ពេលនេះ ស្ថិតនៅ​ក្រុម​ផ្សេងគ្នា ខ្ញុំ​ជូនពរ​ឱ្យគេ​សំណាងល្អ…ពួកយើង​នឹងត្រូវ​លេង​ទល់​ជាមួយគ្នា ហើយនឹង​ព្យាយាម​យកឈ្នះ​ឱ្យបាន។ សម្រាប់ Cavani វិញ​មាន​អារម្មណ៍​រំភើប ប្រសិនជា​គេ​បាន​លេង ក្នុងការ​ប្រកួត​ដំបូង​ជាមួយ​ក្រុម​ចាស់។

គួរឱ្យ​ដឹង​ដែរ​ថា Eden Cavani ទើបតែ​បាន​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម កាលពី​ថ្ងៃអាទិត្យ កន្លងទៅនេះ​ទេ តែ​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​មួយ​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា គេ​អាច​បង្ហាញខ្លួន​បាន​ក្នុង​ពានរង្វាន់ UEFA Champions League ទល់នឹង​អតីត​ក្រុម​របស់គេ៕

Advertisement