Eduardo ប្តេជ្ញាមិនគក់អាវ ដែល Ronaldo ឱ្យទេ

កាលពី​ថ្ងៃអាទិត្យ ទី11 ខែតុលា ឆ្នាំ2020 ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កីឡាករ​យុវជន Eduardo Camavinga របស់​បារាំង បាន​សុំ​អាវ​របស់​កីឡាករ Christiano Ronaldo ទុកជា​អនុស្សាវរីយ៍ ក្រោយពី​បញ្ចប់​ការប្រកួត។

ក្រោយពី​ទទួលបាន​អាវ​នេះ​ភ្លាម កីឡាករ​វ័យ ១៧ឆ្នាំ​រូបនេះ មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយបាន​ផុស​ក្នុង​បណ្តាញ​សង្គម​ថា នឹងមិន​បោក​អាវ 1នេះឡើយ ដោយ​ទុក​ញើស Ronaldo ជា​អនុស្សាវរីយ៍។

សូមបញ្ជាក់ថា​ការប្រកួត រវាង​បារាំង និង​ព័រ​ទុយ​ហ្គា​ល់ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ចាប់អារម្មណ៍​ទៅលើ​កីឡាករ​បារាំង ព្រោះ​ពួកគេ​បែរជា​បង្ហោះ​រូបភាព​ជាមួយ Ronaldo ជាច្រើន​សន្លឹក។ ទាំងអស់នេះ បាន​បញ្ជាក់ថា កីឡាករ​បារាំង​ភាគច្រើន សុទ្ធតែជា​អ្នក​ស្រឡាញ់​រាប់អាន អតីត​កីឡាករ Real Madrid ម្នាក់នេះ​ខ្លាំងណាស់៕

Advertisement