Messi មិនពេញចិត្ត Barcelona ដែលលក់មិត្តជិតស្និទ្ធរបស់ខ្លួន

Suarez ​ធ្លាប់ត្រូវ​បាន​លោក Koeman ​ប្រាប់​ដោយផ្ទាល់ថា ​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ប្រើប្រាស់​ឡើយ និង​បើ​អាច​រក​ក្លិប​ថ្មី​លេងបាន ក៏​ទៅចុះ ពីព្រោះគេអាចប្រឈមមុខនឹងការអង្គុយនៅកៅអីបម្រុងជាអចិន្ត្រៃយ៍។ បន្ទាប់ពីនោះ មិនបានប៉ុន្មានផង កីឡាកររូបនេះ​ ត្រូវបាន FC Barcelona ប្រកាសថា បានចែកផ្លូវគ្នា ដោយបានលក់ទៅឱ្យ AT Madrid ក្នុងតម្លៃត្រឹមតែ ៧លានដុល្លារប៉ុណ្ណោះ។

មិត្តរួមក្រុម Messi បានបញ្ចេញប្រតិកម្មថា ” Suarez ​ធ្លាប់​បាន​ជួយ​ដល់​ក្រុម​ច្រើន​ណាស់​ គេ​មិន​ស័ក្តិ​សម​នឹង​ត្រូវ​ខាង​ក្លិប​ Barca បោះបង់​ចោល​បែប​ហ្នឹងឡើយ​។ តែ​យ៉ាង​ណា ​ជា​ការ​ពិត​ មក​ដល់​ដំណាក់កាល​នេះ​ហើយ​ វា​គ្មានអ្វី​ភ្ញាក់ផ្អើល​ដល់​ខ្ញុំ​ទៀត​ទេ​ នៅ​ពេលដែល​ក្លិប​នេះ​ ធ្វើ​អ៊ីចឹង​ដាក់​កីឡាករទៅហើយនោះ​”។

គួរឱ្យដឹងដែរថា លោក ​Koeman ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិប FC Barcelona បានដកកីឡាករជាច្រើនចេញពីបញ្ជីឈ្មោះជម្រើសដំបូងរបស់ខ្លួន ក្នុងនោះក៏មានកីឡាករសំខាន់ៗចាស់វស្សាជាច្រើនរូបផងដែរ ក្រោយពីក្រុមមួយនេះបង្ហាញខ្លួនមិនបានល្អនៅ ​UEFA Champions League៕

Advertisement