ល្បុក្កតោកម្ពុជា រង់ចាំអ៊ុតមើលលទ្ធផលពីយូណេស្កូ នៅខែកញ្ញាខាងមុខនេះ

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា ក្បាច់គុន​ល្បុក្កតោ​កម្ពុជា កំពុងតែ​ខឹ​តទៅ​កៀក​នឹង​ការដែល​ត្រូវបាន​អង្គការ UNESCO ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ​ហើយ ដោយ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៅពេលឆាប់ៗខាងមុខនេះ។

ជុំវិញ​ការស្នើសុំ​បញ្ចូល​បុរាណ​សម្បត្តិ​ក្បាច់គុន​របស់​កម្ពុជា​នេះ គឺ​លោក និង​សហព័ន្ធ​ល្បុក្កតោ​កម្ពុជា បានរៀបចំ​ឯកសារ​ដាក់​ស្នើសុំ​ជា​យូរ​មកហើយ តែ​នៅមាន​ចន្លោះ​ខ្វះខាត​មួយចំនួន និង​បាន​បំពេញបន្ថែម​ជា​បន្តបន្ទាប់​រួចហើយ រហូតមក​ទល់នឹង​ពេលនេះ ដោយ​អាច​ចាត់ទុកថា ជា​សេចក្ដីព្រាង​ចុងក្រោយ ដែលមាន​ភាគរយ​ជោគជ័យ​ច្រើន។

អ្នកជំនាញ​ខាង​កីឡា​ខាងលើ បាន​បន្ត​ប្រាប់ទៀតថា ជំហាន​បន្ទាប់​ទៀត​នេះ នៅមាន​កិច្ចការ​ធំ​ដែល​ត្រូវធ្វើ​ទៀត គឺ​កម្ពុជា​ត្រូវ​ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ខែ9 ឆ្នាំ2020 មាន​កម្រិត​ពិន្ទុ​ដល់​កម្រិតណា និង​មាន​ភាព​វិជ្ជមាន​ដល់​ការប្រកាស​លទ្ធផល​ចុងក្រោយ​នៅ​ខែ11 ចុងឆ្នាំ​នេះដែរ​ឬទេ?។ មួយវិញទៀត​គណៈកម្មាធិកា​រ នឹង​ត្រៀម​ស្នើសុំ​រៀបចំ​ធ្វើ​ពិធីផ្សេងៗ ប្រសិនជា​បានជា​ប់ និង​ត្រៀម​ការឆ្លើយតប​ណាមួយ នៅពេលដែល​មិនជា​ប់​ផងដែរ៕

Advertisement