Sarach បដិសេធក្លិបជប៉ុន ស៊ូលេងនៅលីកកំពូលថៃ

កាលពីសប្តាហ៍មុន បើតាមការបញ្ជាក់ពីនាយកគ្រប់គ្រងក្លិប SCG Muang Thong United លោក Ronan Ritsuwaja បានបញ្ជាក់ថា អតីតខ្សែបម្រើ​ក្រុមជម្រើស​ជាតិថៃ Sarach Yooyen របស់​ក្លិប Muangthong United កំពុងស្ថិតក្នុងការពិចារណាជាមួយក្លិបលីកកំពូលរបស់ជប៉ុនចំនួន 3ក្លិប។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលពីថ្ងៃទី28 ខែឧសភា​ កន្លងទៅនេះ កីឡាកររូបនេះ ត្រូវបានក្លិប BG Pathum ប្រកាសថា បានផ្លាស់មកលេងនៅក្លិបមួយនេះហើយ កាលពីយប់ថ្ងៃទី27 ឧសភា ឆ្នាំ2020 កន្លងទៅនេះ។

គួរបញ្ជាក់ដែរថា កីឡាកររូបនេះ បានជាប់ជាជម្រើសជាតិថៃ ចាប់តាំងពីឈុត U17, U19, U23 និង ឈុតធំផងដែរ ចាប់តាំងពីឆ្នាំ2007 រហូតមកដល់បច្ចុប្បន្ន ដោយរកគ្រាប់បាល់បានដល់ទៅ 9គ្រាប់ក្នុងនាមជាខ្សែការពារ ដោយធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិថៃបានចំនួន 93ប្រកួត៕

Advertisement