U-17របស់បាទី នឹងសាកបច្ចកទេសបាល់ជាមួយនឹង U-16ភ្នំពេញក្រោន ចុងសប្ដាហ៍នេះ

នេះជាការប្រកួតមិត្តភាព និងស្រស់បច្ចេកទេសគ្នា ទៅវិញទៅមក មុននឹងក្រុម U-17បាទី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញទៅចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-18 Championship 2017 នាខែកញ្ញាខាងមុខ។

បើតាមមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាបានឱ្យដឹងថា​៖ ក្រុមយុវជនក្រោមអាយុ ១៦ឆ្នាំនៃក្លឹបភ្នំពេញក្រោន នឹងត្រូវបើកទ្វាកីឡដ្ឋាន RSN ទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៧ឆ្នាំ នៅក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ នាវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសាចុងសប្ដាហ៍នេះ ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនរៀងៗខ្លួន ក្នុងនោះលោក Jun Hirabayashi ជាគ្រូបង្វឹកក្រុមម្ចាស់ផ្ទះ U-16ភ្នំពេញក្រោន ខណៈក្រុម U-17បាទី ដឹកនាំដោយលោក Inoue Kazunori ៕

Advertisement