Ronaldinho ត្រូវផ្លាស់ពីមន្ទីរឃុំឃាំង មកស្នាក់នៅសណ្ឋាគារវិញ តែស្ថិតក្រោមការឃ្លាំមើល

វីរបុរសរបស់ក្លិប Barcelona កីឡាករខ្សែប្រយុទ្ធ Ronaldinho ត្រូវបានអាជ្ញាធរប្រទេសប៉ារ៉ាហ្គាយ ​អនុញ្ញាតឱ្យទៅនៅក្នុងសណ្ឋាគារជាបណ្តោះអាសន្នសិន និងត្រូវបានគេដឹងថា Ronaldinho និង​បងប្រុសរបស់គេ បានបង់ប្រាក់អស់ 1.5លានដុល្លា ដើម្បីធានាថា ពួកគេនឹងមិនរត់ទៅណា។
ដូចនេះ ​​Ronaldinho នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​បន្ទប់ នៅ​ឯ​សណ្ឋាគារ  Palmaroga ក្នុង​ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយ។ អតីត​កីឡាករ​របស់​ក្លិប Barcelona​ និង​​បង​ប្រុស ត្រូវ​បានអនុញ្ញាត​ឱ្យ​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​ជាប់​អស់រយៈពេល​ 32​ថ្ងៃ ជាមួយ​នឹង​ការ​ប្រឈម​​ដាក់​ទោស​ 6​ខែ។

គួររំឭកដែរថា កីឡាកររូបនេះត្រូវបានប៉ូលិសប្រទេសនេះឃាត់ខ្លួន ពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និងត្រូវបានអាជ្ញាធរប្រទេសនេះឃាត់ខ្លួនទុកនៅក្នុងសណ្ឋាគារមួយកន្លែង៕

Advertisement