ថៃ ប្រកាសបិទការប្រកួតក្នុងលីកកំពូលខ្លួន រហូតដល់ខែមេសា

កាលពីព្រឹកមិញនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ថៃ និងសហព័ន្ធកីឡាបាល់ទាត់របស់ថៃ បានប្រកាសជាផ្លូវការថា នឹងពន្យារពេលការប្រកួតលីកកំពូលទាំងអស់ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ពាក់កណ្តាលខែមេសា​  ឆ្នាំ2020 ខាងមុខនេះ។  ការផ្អាកនេះអាចនឹងឈានដល់រយៈពេលយូរជាងនេះទៅទៀត ប្រសិនបើស្ថានភាព COVID-19 នៅក្នុងប្រទេសថៃ មិនទាន់មានភាពធូរស្រាល។

ចំពោះការផ្អាកនេះ គឺមាន ថៃលីក1 (Thai League 1) ថៃលីក2 (Thai League 2) ថៃលីក៣ (Thai League 3) និងថៃលីក4 (Thai League 4) បួករួមទាំងពានរង្វាន់ផ្លូវការនានាទាំងអស់ដែលសហព័ន្ធកីឡាបាល់ទាត់ថៃ រៀបចំក្នុងឆ្នាំ2020​ នេះ។

គួរបញ្ជាក់ផងដែរថា ក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានចាប់ផ្តើម និងដំណើរការបានចំនួន 4សប្តាហ៍មកហើយ ដោយក្រុម  TRUE BANKOK UNITED កំពុងតែគ្រងតំណែងកំពូលតារាងបណ្តោះអាសន្ន៕

Advertisement