លោក​ ​បែរ​ ​មករា​ ​ចង់​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ក្នុង​ការប្រកួត​ពាន​អន្តរជាតិ​មួយ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

​ក្លិប​បាល់ទាត់​បឹង​កេត​ ​បាន​ទទួលការ​អញ្ជើញ​ពី​ក្លិប​ក្នុង​ក្របខ័ណ្ឌ​លី​ក​កម្រិត​ទី2​ ​និង​សហព័ន្ធ​កីឡា​បាល់​ទា​ត់​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ ​Governor​ ​Cup​ ​ហើយ​ក្លិប​មួយ​នេះ​ក៏បាន​យល់ព្រម​ចូលរួម​រួចហើយ​ដែរ​។​

​ដ្បិត​ពានរង្វាន់​នេះ​គឺជា​កម្មវិធី​ ​Pre​-​Season​ ​លោក​ ​បែរ​ ​មករា​ ​អ្នកចាត់ការ​ក្រុម​បឹង​កេត​ ​បាន​ចាត់ទុក​ការប្រកួត​នេះ​ ​គឺ​ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធ​សម្រាប់​កីឡា​ក​រក្មេងៗ​ ​ដោយ​នឹង​ផ្ដល់​ឱកាស​ដល់​កីឡា​ក​រក្មេងៗ​ទាំងអស់​សម្រាប់​ត្រៀម​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ ​ដែល​នឹង​មកដល់​នា​ខែកុម្ភៈ​នេះ​ ​ព្រោះ​ក្រុម​ចូលរួម​សុទ្ធតែ​ជា​ក្រុម​ខ្លាំង​ៗ​មក​ពី​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​។​

​ពានរង្វាន់​មិត្តភាព​អន្ដរ​ជាតិ​ ​Governor​ ​Cup​ ​2020ខាងលើ​ ​គ្រោង​នឹង​ប្រកួត​រយៈពេល​ ​3ថ្ងៃ​ប៉ុណ្ណោះ​ ​ចាប់ពី​ថ្ងៃទី17​-​19​ ​ខែមករា​ ​ឆ្នាំ2020​ ​ដោយមាន​ ​4ក្លិប​មក​ពី​ ​4ប្រទេស​ផ្សេងគ្នា​ចូលរួម​ ​ដូចជា​ក្លិប​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ ​PSMS​ ​Medan​,​ ​ក្លិប​ ​Felda​ ​United​ ​(​ម៉ាឡេស៊ី​)​,​ ​ក្លិប​ ​Geylang​ ​International​ ​(​សិង្ហបុរី​)​ ​និង​ក្លិប​បឹង​កេត​ ​តំណាង​ប្រទេស​កម្ពុជា​៕​

Advertisement