កម្ពុជា​ ​ប្រកាស​មិន​ចូលរួម​ ​Bangabandhu​ ​Cup​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែស​ ​អញ្ជើញ​ចូលរួម​ការប្រកួត​ពានរង្វាន់​មិត្តភាព​អន្តរជាតិ​ ​(​ ​Bangabandhu​ ​Cup​ ​2020​ ​)​ ​នៅដើម​ឆ្នាំ2020​ ​ខាងមុខ​នោះ​ ​ពេលនេះ​មានការ​សម្រេច​ជា​ផ្លូវការ​ហើយ​ ​ដោយ​កម្ពុជា​នឹង​មិន​ចូលរួម​ឡើយ​។​ ​នេះ​បើ​តាម​ការ​បង្ហើប​ឲ្យដឹង​ដោយ​លោក​ ​Felix​ ​G.Dalmas​ ​គ្រូបង្វឹក​នៃ​ក្រុមជម្រើសជាតិ​កម្ពុជា​។​

​គួរ​រំឭក​ដែរ​ថា​ ​សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែស​ ​បាន​បង្កើត​ពាន​ ​Bangabandhu​ ​Cup​ ​ដែល​ជា​ពានរង្វាន់​អន្តរជាតិ​ក្រៅផ្លូវការ​មួយ​សម្រាប់​រំឭក​ដល់​ឯករាជ្យ​របស់​ប្រទេស​មួយ​នេះ​ ​ដោយមាន​គម្រោង​ធ្វើការ​ប្រកួត​រួម​ជាមួយនឹង​ប្រទេស​ចំនួន5​ ​ផ្សេងទៀត​ ​ដូចជា​ ​កៀស៊ី​ស្ថាន​ ​ម៉ុងហ្គោលី​ ​កម្ពុជា​ ​ឡាវ​ ​និង​ស្រីលង្កា​ ​ជាដើម​៕​



Advertisement