ពានរង្វាន់​ហែលទឹក​ ​“​តេជោ​សែន​”​ ​រក​ឃើញ​ជើងឯក​ហើយ​

​ការប្រកួត​ហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ​និង​ ​“​ពានរង្វាន់​តេជោ​សែន​”​ ​លើក​ទី5​ ​ឆ្នាំ2019​ ​មានការ​ចូលរួម​ប្រកួត​ពីសំណាក់​ក្លិប​ទូទាំង​ប្រទេស​ចំនួន​ ​8ក្លិប​ ​មាន​ដូចជា​ក្លិប​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​,​ ​ក្លិប​ក្រសួងមហាផ្ទៃ​,​ ​ក្លិប​ក្រសួង​សេ​ដកិ​ច្ច​ ​និង​ហិរញ្ញវត្ថុ​,​ ​ក្លិប​ក្រសួងព័ត៌មាន​,​ ​ក្លិប​នាគរាជ​ ​កំពង់ចាម​,​ ​ក្លិប​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​,​ ​ក្លិប​ហែលទឹក​ខេត្ត​ត្បូងឃ្មុំ​ ​និង​ក្លិប​ហែលទឹក​ ​ប៊្លូ​ដូ​ហ្វ៊ី​ន​ ​ស្វី​មមី​ង​។​

​ជា​លទ្ធផល​ ​ក្លិប​កីឡាហែលទឹក​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដណ្តើម​បាន​ជើងឯក​នៃ​ព្រឹត្តិ​ការណ៍​ប្រកួត​នេះ​ ​2ឆ្នាំ​ជាប់​ៗ​គ្នា​។​ ​ខណៈ​ក្លិប​ក្រសួងមហាផ្ទៃ​ ​រក្សា​ជើងឯក​រង​ជា​លើក​ទី2​ ​ដូចគ្នា​នៅ​មណ្ឌលកីឡា​ហែលទឹក​តេជោ​សែន​ ​ខេត្ត​កំពង់ចាម​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ការប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ ​ក្រោម​ថវិកា​ឧបត្ថម្ភ​ប្រចាំឆ្នាំ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​។​

​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ដណ្តើម​បាន​មេដាយ​ចំនួន​ ​26គ្រឿង​ ​ក្នុង​នោះ​មេដាយមាស​ ​15គ្រឿង​ ​មេដាយ​ប្រាក់​ ​7គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​4គ្រឿង​ ​រី​ឯ​ក្លិប​ហែលទឹក​ក្រសួងមហាផ្ទៃ​ ​ដណ្តើម​មេដាយ​ចំនួន​ ​16គ្រឿង​ ​រួមមាន​មេដាយមាស​ ​7គ្រឿង​ ​មេដាយ​ប្រាក់​ ​7គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​2គ្រឿង​ ​ខណៈ​លេខ3​ ​បាន​ទៅលើ​ក្លិប​ហែលទឹក​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​ដណ្តើម​បាន​មេដាយ​ចំនួន​ ​20គ្រឿង​ ​គឺ​មេដាយមាស​ ​1គ្រឿង​ ​មេដាយ​ប្រាក់​ ​7គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​12គ្រឿង​៕​


Advertisement