ទីបំផុត​ ​Đoàn​ ​Văn​ ​Hậu​ ​បាន​ចូលលេង​ ​4នាទី​ហើយ​

​កីឡាករ​ខ្សែការពារ​ស្លាប​ឆ្វេង​ ​របស់​ក្រុមជម្រើសជាតិ​វៀតណាម​ ​Đoàn​ ​Văn​ ​Hậu​ ​បាន​ចូលលេង​ជាលើកដំបូង​ក្នុង​ការប្រកួត​លី​ក​កំពូល​របស់​ប្រទេស​ហូ​ឡង់​ហើយ​កាលពីយប់មិញ​នេះ​ ​ក្រោយពី​ផ្ទេរ​ទៅកាន់​ក្លិប​ថ្មីនេះ​ជិត​កន្លះ​ឆ្នាំ​មក​។​

​ការប្រកួត​កាលពីយប់មិញ​ ​កីឡាករ​ ​Đoàn​ ​Văn​ ​Hậu​ ​បាន​ចូលលេង​ត្រឹម​ ​4នាទី​តែប៉ុណ្ណោះ​ ​ក្រោយពេល​ដែល​ត្រូវ​បាន​ប្តូរ​ចូលក្នុង​ពេល​ដែល​ជិត​បញ្ចប់​ការប្រកួត​ទៅ​ហើយ​។​ ​បើ​គិត​ចាប់តាំងពី​ទៅកាន់​ក្លិប​ថ្មីនេះ​ ​រូបគេ​ទើបតែ​ចូលលេង​បាន​ ​1ប្រកួត​នេះ​តែប៉ុណ្ណោះ​ ​ហើយ​ជា​ការ​ប្តូរ​ចូល​ទៀត​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​ត្រូវ​បាន​ខ្ចី​ជើង​ពី​ក្លិប​ ​Hanoi​ ​FC​ ​ទៅកាន់​ក្លិប​ ​Heerenveen​ ​SC​ ​ដែល​ជា​ក្លិប​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំ​ពូល​ហូ​ឡង់​ ​កាលពី​ពាក់កណ្តាល​ឆ្នាំ2019​ ​កន្លងទៅ​៕​

Advertisement