មុន​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​ ​U23​ ​អាស៊ី​ ​សូម​រំឭក​ប្រវត្តិ​ចាញ់​ដ៏​ជូរចត់​របស់​ថៃ​ក្រោម​ស្នាដៃ​វៀតណាម​បន្តិច​

​កាលពី​ប៉ុន្មាន​ខែមុន​ ​ក្រុម​យុវជន​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​23ឆ្នាំ​របស់​វៀតណាម​ ​បាន​យកឈ្នះ​ក្រុម​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​ ​23ឆ្នាំ​របស់​ថៃ​ដោយ​លទ្ធផល​ដ៏​លើសលប់​ ​4ទល់នឹង0​ ​ក្នុង​វគ្គ​ជម្រុះ​ដើម្បី​ឡើង​ទៅ​វគ្គ​ចុងក្រោយ​ ​នៃ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​23ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​U23​ ​Championship​ ​ដែល​ថៃ​ត្រៀម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជាថ្មី​ម្ដងទៀត​។​

​ក្នុង​លទ្ធផល​ដ៏​ល្អ​នេះ​ ​បាន​ធ្វើ​ឱ្យ​វៀតណាម​ក្លាយជា​ក្រុម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ពូល​ ​ដោយ​ឈរ​លេខ1​ ​ប្រកួត​មិនដែល​ចាញ់​ ​ហើយក៏​ជា​ប្រទេស​បេក្ខភាព​តែមួយគត់​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ឡើង​វគ្គ​បន្ត​ ​ដោយ​មិន​បូក​បញ្ចូល​ថៃ​ ​ដែល​មានឈ្មោះ​ឆ្លង​ទៅ​វគ្គ​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​ ​ដោយសារ​ខ្លួន​ជា​ម្ចាស់ផ្ទះ​។​

​ការដែល​បាន​ឡើង​ទៅ​វគ្គ​បន្ត​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុម​វៀតណាម​មានឱកាស​បាន​រក្សា​កំណត់ត្រា​ល្អ​របស់​ខ្លួន​កាលពី​លើក​មុន​ក្នុង​ពាន​នេះ​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​តែ​ភ្លាត់ស្នៀត​ចាញ់​អ៊ូបេគីស្ថាន​ ​ទើបបាន​ត្រឹម​ជា​ក្រុម​ខ្លាំង​ជាងគេ​បំផុត​លេខ2​ ​ប្រចាំ​ទ្វីបអាស៊ី​ ​តែ​អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ​ ​ក្រសួងទេសចរណ៍​ ​វប្ប​ធ​ម៍​ ​និងកីឡា​ ​រួម​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់​សរុប​ ​១,៥០០លាន​ដុង​ ​(​ប្រហែល​ ​៦៥,២០០​ ​ដុល្លារ​)​ដល់​ក្រុម​យុវជន​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​23ឆ្នាំ​ដែល​បាន​ឡើង​ទៅដល់​វគ្គ​ចុងក្រោយ​នេះ​៕​


Advertisement