អាល្លឺ​ម៉ង់ផ្តល់​ការ​​ខក​ចិត្ត​ដល់ជើង​ខ្លាំង​អេ​ស្ប៉ាញដើម្បី​លើក​ពាន Euro U-21

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង​​អេ​ស្ប៉ាញរង​បរា​ជ័យ​យ៉ាងមិនអស់​ចិត្ត​ក្នុង​លទ្ធផល 1-0 តាម​រយៈ​គ្រាប់​បាល់​​តែត​បញ្ចូល​ទី​នៅ​តង់​ទី​1​ពី​សំណាក់​កីឡាករ Mitchell Weiser ដើម្បី​ឈ្នះ​ពាន European Under-21 Championship កាល​ពី​ថ្ងៃ​សុក្រ និង​​ដើម្បី​ឈ្នះ​ពាន​ជាលើក​ទី​2​របស់​ពួក​គេ​។

ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​​ធ្វើ​​ការ​ការ​ពារ​យ៉ាង​រឹង​មាំពិសេស​​បាន​ធ្វើ​​ការ​​រា​រាំង​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​ក្នុង​យុទ្ធ​នា​ការ​នេះ​គឺ Saul Niquez ខណៈ​ដែល​រូប​គេ​ និង​ក្រុម​អេ​ស្ប៉ាញ​របស់​គេបានតាម​ប្រមាញ់​រក​ការ​ឈ្នះ​ពាន Euro ជាលើក​ទី​5​របស់​ពួក​គេ​។ ក្រោយ​ពី​លេង​បាន​7​នាទី កីឡាករ Max Meyer របស់​​អាល្លឺ​ម៉ង់ ​បាន​តែត​បាល់​ប៉ះ​នឹង​​បង្គោល​ទីម្តងខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់បាន​​បង្កើត​ឲ្យ​មាន​ឱកាស​ជាច្រើន​តែ​​ធ្វើ​មិន​បាន​សម្រេច និង​បាន​ធ្វើ​ការ​គ្រប់​គ្រង​ក្នុង​ការប្រកួត​​តង់​ទី​1​ទាំង​ស្រុងស្រប​ពេល​ដែល​​អេ​ស្ប៉ាញបាន​​រង​នូវ​សម្ពាធ​យ៉ាងមិន​នឹកស្មាន​ដល់​​។ កីឡាករ Serge Gnabry ក៏​បាន​ខ្ជះ​ខ្ជាយ​ឱកាស​​2លើក​យ៉ាងល្អ​​​សម្រាប់​អាល្លឺ​ម៉ង់​ផង​ដែរ នៅ​មុន​ពេល​ការ​​តែត​បាល់​យ៉ាងល្អ​​របស់ Weiser ពី​​ការ​​បញ្ជូន​បាល់​ឆ្លង​​របស់​​ខ្សែ​ការ​ពារ Jeremy Toljan និងបាន​បំ​ប៉ោង​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី Kepa Arrizabalaga នៅ​នាទី ទី​40​តែម្តង​។ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ មាន​ឱកាស​តែមួយ​​លើក​គត់​ក្នុង​តង់​ទី​1 និងបាន​បង្កើន​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​​ក្លា​ក្នុង​តង់​ទី​2 ប៉ុន្តែនៅ​​តែមិន​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​​បាន​៕

ប្រភព​ពី៖ Reuters

Advertisement