ច្បាស់ការ​ហើយ​!​ ​Neymar​ ​នឹង​នៅ​បន្ត​ជាមួយ​ ​PSG​ ​ក្នុង​រដូវ​កាល​ថ្មីនេះ​

​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ទ្វីបអឺរ៉ុប​នឹង​ត្រូវ​បញ្ចប់​នា​រាត្រី​នេះ​ហើយ​ ​ជុំវិញ​រឿង​ការផ្ទេរ​កីឡាករ​ជម្រើសជាតិ​ប្រេស៊ីល​ ​Neymar​ ​ចេញពី​ក្លិប​ ​PSG​ ​ពេលនេះ​ក៏​ឈាន​មកដល់​ទី​បញ្ចប់​ដែរ​។​

​ដោយ​យោង​តាម​ប្រភព​ពី​ទស្សនាវដ្តី​បាល់ទាត់​របស់​បារាំង​ ​L’Equipe​ ​បានឱ្យ​ដឹង​ថា​ ​Neymar​ ​បាន​ប្រាប់​ក្រុម​គ្រួសារ​រួចហើយ​ថា​ ​រូបគេ​នឹង​បន្ត​នៅក្នុង​ប្រទេស​បារាំង​តទៅទៀត​ ​ហើយ​ក្លិប​ទាំង2​ ​ដែល​ពាក់ព័ន្ធ​(​PSG​ ​និង​ ​Barcelona​)​ក៏បាន​ដឹងពី​ការសម្រេច​ចិត្ត​ចុងក្រោយ​នេះ​ដែរ​។​

​ជុំវិញ​រឿង​ផ្ទេរ​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​សាមីខ្លួន​ពិតជា​ចង់​ចាកចេញ​ពី​ក្លិប​ ​PSG​ ​ឱ្យ​បាន​នៅក្នុង​រដូវ​កាល​នេះ​ ​ដោយមាន​ក្លិប2​ ​ធំៗ​ ​គឺ​ ​Bacelona​ ​និង​ ​Real​ ​Madrid​ ​ហ៊ាន​ចូលខ្លួន​ចរចា​ ​ក៏ប៉ុន្តែ​ក្លិប​យក្ស​បារាំង​ ​PSG​ ​បាន​ដាក់​លក្ខខណ្ឌ​ពិសេស​ជាច្រើន​ ​រួម​ជាមួយនឹង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់កប់ពពក​ដែល​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​នៅតែ​មិន​អាច​ចាកចេញ​ពី​ក្លិប​នេះ​បាន​នៅ​រដូវ​កាល​នេះ​៕​


Advertisement