Felix​ ​ថា​លោក​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ ​មិនមែន​រើ​សលំៗ​ឱ្យ​តែ​បាន​នោះ​ទេ​

​ចំពោះ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​បញ្ចេញ​កាលពី​ថ្ងៃទី២៩​ ​ខែកញ្ញា​ ​សប្តាហ៍​មុន​នេះ​ ​ត្រូវ​បាន​អ្នកគាំទ្រ​មួយចំនួន​បញ្ចេញមតិ​ថា​ ​បាន​បាត់បង់​កីឡា​ក​រល្អៗ​មួយចំនួន​ ​ដែល​ពួកគេ​គិតថា​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុមជម្រើសជាតិ​។​

​ដោយឡែក​ក្នុង​កម្មវិធី​និយាយ​ពី​កីឡា​ ​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​ ​ជំនួយការ​ ​លោក​ ​Honda​ ​ដែល​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​Felix​ ​បាន​និយាយ​ជុំវិញ​កីឡាករ​ដែល​មិន​ជាប់​ជម្រើសជាតិ​ជា​រួម​ថា​ ​លោក​តាមដាន​កីឡាករ​យ៉ាង​ច្បាស់​ ​ទាំង​ក្រៅ​ទីលាន​ ​និង​ក្នុង​ទីលាន​។​ ​មិនថា​អង្គុយ​កៅអី​បម្រុង​ ​ឬ​ចូលលេង​នោះ​ទេ​ ​គឺ​លោក​មើល​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​ ​ត្រូវ​ស្វាគមន៍​ ​ក្រុមជម្រើសជាតិ​ហុងកុង​ ​នៅ​ថ្ងៃទី០៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​និង​ ​បន្ត​ទទួល​ ​ក្រុម​ជម្រើស​ជា​តិ​អ៊ឺ​រ៉ា​ក់​ ​នៅ​ថ្ងៃទី១០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕​


Advertisement