សត្វទន្សាយ​ ​នឹង​តំណាង​ឱ្យ​ស៊ី​ហ្គេម2023​ ​នៅ​កម្ពុជា​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ​SEA​ ​Games​ ​លើក​ទី32​ ​ឆ្នាំ2023​ ​”​CAMSOC​”​ ​បាន​ប្រកាស​ជា​ផ្លូវការ​ជ្រើសរើស​យក​ ​«​សុភាទន្សាយ​»​ ​ដែល​តំណាង​ឱ្យ​ភាព​វាងវៃ​ឆ្លាត​ ​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​ជាពិសេស​នៅក្នុង​រឿងព្រេង​ខ្មែរ​។​ ​សុភាទន្សាយ​ ​នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​តុក្កតា​និមិត្តរូប​ ​(​Mascot​»​ ​ប្រចាំ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ​(​SEA​ ​Games​)​ ​ឆ្នាំ2023​ ​នៅពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើកដំបូង​របស់​ខ្លួន​។​

​ឯកឧត្តម​ ​វ៉ាត់​ ​ចំរើន​ ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួលបន្ទុក​នាយ​បេសកកម្ម​ស៊ី​ហ្គេម​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​ ​CAMSOC​ ​សម្រេច​យក​រូប​សត្វទន្សាយ​ធ្វើជា​និមិត្តរូប​ ​”​Mascot​”​ ​SEA​ ​Games​ ​2023​ ​នោះ​ ​គឺ​គោរព​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ដែល​មានប្រសាសន៍​ថា​ ​ធ្វើ​យ៉ាងណា​ឱ្យ​ស៊ី​ហ្គេម2023​ ​នេះ​មាន​យុត្តិធម៌​ ​និង​មាន​កិត្តិយស​ថ្លៃថ្នូរ​។​ ​​សត្វទន្សាយ​នៅក្នុង​អក្សរ​សិល្បិ៍​ខ្មែរ​ ​និង​ក្នុង​រឿងនិទាន​ខ្មែរ​ ​គឺជា​សត្វ​មួយ​ដែល​តំណាងក្នុង​តួអង្គ​យុត្តិធម៌​ ​និង​ជា​តំណាង​ឲ្យ​សភាវ​ល្អ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​កំពុងតែ​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023​ ​ដោយ​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​គុណភាព​កីឡា​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ប្តេជ្ញា​ចិត្ត​ថា​ ​ធ្វើ​យ៉ាងណា​ឱ្យ​ស៊ី​ហ្គេម2023​ ​នេះ​ ​មាន​យុត្តិធម៌​ ​និង​មាន​កិត្តិយស​ថ្លៃថ្នូរ​៕​



Advertisement