ក្រុមយុវជនជម្រើសជាតិ អាយុក្រោម 18ឆ្នាំកម្ពុជា ឈ្នះ 2ប្រកួតជាប់គ្នា មុនឈានដល់ការប្រកួតផ្លូវការ

ការប្រកួតពានរង្វាន់ AFF U18 Championship 2019 នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងចាប់ផ្តើមនៅថ្ងៃទី6 ខែសីហា ឆ្នាំ2019 នេះ។ក្នុងនោះដែរក្រុមជម្រើសជាតិគោព្រៃជំទង់កម្ពុជា បានប្រកួតជាលក្ខណៈមិត្តភាពត្រៀមសម្រាប់ការប្រកួតពានខាងលើជាមួយនឹងយុវជន U17 និង U19 យុវជនក្រុម Olympique Lyonnais ជាក្លិបដ៏ល្បីដែលលេងនៅលីកកំពូលបារាំង ដោយក្រុមយុវជនកម្ពុជាបានលត់ U17 Olympique Lyonnais ដោយលទ្ធផល 3ទល់នឹង0 ចំណែកឯ 1ប្រកួតទៀត លេងជាមួយនឹង U19 Olympique Lyonnais ក្រុមយុវជនកម្ពុជា បានយកឈ្នះក្នុងលទ្ធផល 3ទល់នឹង2។ក្នុងពានរង្វាន់ AFF U18 Championship 2019 កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុមខ្លាំងៗជាច្រើនដូចជា ថៃ វៀតណាម អូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី៕

Advertisement