កម្ពុជាបានស្មើ 1ប្រកួតហើយ ក្នុងពានយុវជនអាយុក្រោម 15ឆ្នាំ នៅប្រទេសថៃ

ក្រុមជម្រើសជាតិគោព្រៃវ័យជំទង់កម្ពុជា បានប្រកួតស្មើក្រុមបាតតារាង ប្រ៊ុយណេ ក្នុងពានរង្វាន់ AFF U15 Boy Championship 2019 កាលពីថ្ងៃសោរ៏ សប្តាហ៍មុន នៅខេត្តឈុនបុរី ក្នុងប្រទេសថៃ។គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិគោព្រៃវ័យជំទង់កម្ពុជាបានធ្លាក់ចេញពីពានរង្វាន់នេះហើយ ដោយក្នុងវគ្គចែកពូលនេះ កម្ពុជាឆ្លងកាត់ 4ប្រកួត ចាញ់​ 3ប្រកួត ស្មើ 1ប្រកួត នៅសល់ 1ប្រកួតទៀតនឹងត្រូវប៉ះជាមួយនឹងក្រុមខ្លាំងជម្រើសជាតិឡាវក្នុងការប្រកួតលើកចុងក្រោយនាល្ងាចថ្ងៃនេះវេលាម៉ោង 3រសៀល៕

Advertisement