ដឹងតែល្អមើលហើយ! សប្តាហ៏នេះ សង្វៀន Super Champ ដាក់កីឡាករខ្មែរវាយម្តង 4គូ

នៅក្នុងការប្រកួតក្បាច់គុនប្រដាល់បុរាណសង្វៀន ​Mouy Thai Super Champ ក្រុមអ្នករៀបចំកម្មវិធីបានផ្គូផ្គងកីឡាករខ្មែរចំនួន 4រូបឱ្យបង្ហាញវត្តមានលើសង្វៀនដ៏ល្បីនៅក្នុងប្រទេសថៃនៅថ្ងៃអាទិត្យ ទី4 ខែសីហា ឆ្នាំ2019 ខាងមុខនេះ។

កីឡាករ​កម្ពុជា​ចំនួន​ 4នាក់​រួម​មាន​ គង់​ សំបូរ​ ធន់​ ចាន់តាក់​ ពុយ​ វណ្ណៈ និង​ ធី​ តុងហ៊ី នឹងត្រូវឡើងប្រកួត ដោយកីឡាករគុនខ្មែរ គង់ សំបូរ ត្រូវបានគណៈរៀបចំកម្មវិធីដាក់ឱ្យប្រកួតជាគូឯក ដែលត្រូវជួបជាមួយកីឡាករជើងខ្លាំងមួយថៃឈ្មោះ Rittidech(រីទ្ធីដេត)​ ខណៈដែលកីឡាករ ធន់​ ចាន់តាក់ ក៏ត្រូវប្រកួតក្នុងប្រភេទគូពិសេសផងដែរ។

ការប្រកួត​នេះ​នឹង​មាន​ផ្សាយបន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ប៉ុស្តិ៍លេខ៨​ Channel 8​ របស់កម្ពុជាផងដែរចាប់​ពី​ម៉ោង​ 6.20​នាទី​ ល្ងាច​ថ្ងៃ​អាទិត្យ​ ទី4​ សីហា​ ឆ្នាំ2019៕

Advertisement