កម្ពុជា​បរាជ័យ​លើកដំបូង​ក្នុង​ជំនួប​ជាមួយ​អូស្ត្រាលី​ក្នុង​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​

​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​ ​បាន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នៅ​ខេ​ត្ត​ឈុ​នបុរ៊ី​ ​នៃ​ប្រទេស​ថៃ​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែសីហា​ ​ឆ្នាំ2019នេះ​ ​ដែល​កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​អូស្ត្រាលី​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​ឡាវ​ ​និង​ម្ចាស់ផ្ទះ​ថៃ​។​

​ការប្រកួត​ដែល​ប្រើ​រយៈពេល​តែ​ ​80នាទី​នេះ​ ​បាន​បញ្ចប់​ដោយ​លទ្ធផល​ ​1ទល់3​ ​នៅ​លើ​ទីលាន​ ​Institute​ ​of​ ​Physical​ ​Education​ ​Chonburi​ ​Campus​ ​2​ ​(​ ​IPE2​ ​)​ ​ខណៈ​នៅ​វគ្គទី1​ ​ក្រុម​ទាំង​ស្មើគ្នា​ ​០ទល់០​។​ ​ស្រប​ពេល​ដែល​ ​1គូ​ទៀត​រវាង​ ​U​-​15​ ​ម៉ាឡេស៊ី​ ​ជាមួយ​ ​U​-​15​ ​ប្រ៊ុយណេ​ ​បាន​បញ្ចប់​ទៅ​ដោយ​ម៉ាឡេស៊ី​ឈ្នះ​ក្នុង​លទ្ធផល​ ​8ទល់០​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​ជា​ការប្រកួត​លើកដំបូង​របស់​កម្ពុជា​ក្នុង​ពានរង្វាន់​នេះ​ ​ដែល​ការប្រកួត​បន្ទាប់​ទៀត​ ​កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​ម្ចាស់​ជើងឯក​ចាស់​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី30​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ខាង​មុន​នេះ​ ​មុននឹង​បន្ត​ជួប​ក្រុម​ខ្លាំង​ៗ​ផ្សេងទៀត​៕​


Advertisement