ខ្សែប្រយុទ្ធជម្រើសជាតិអាហ្វហ្គានីស្ថាន 1រូបត្រៀមធ្វើតេស្តចូលក្លិបមួយនៃលីកកំពូលកម្ពុជា

ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុមជម្រើសជាតិ​អាហ្វហ្គានីស្ថាន​ Mustafa​ Zazai​ បាន​បង្ហាញថា​ ខ្លួន​កំពុង​ធ្វើតេស្ត​ក្នុង​ក្រុម​មួយ​នៃ​លី​កកំពូល​កម្ពុជា​ ដើម្បី​ត្រៀម​ចូលលេង​ក្នុង​ជើង​ទី2​ នៃ​រដូវ​កាល​នេះ​។ទោះជា​បែបនេះ​ក្តី​ កីឡាករ​រូប​នេះ​មិនបាន​បញ្ជាក់​ច្បាស់​ឡើយ​អំពី​ឈ្មោះ​ក្លិប​ដែល​ខ្លួន​កំពុង​ធ្វើតេស្ត​សមត្ថភាព​នេះ​ទេ​ ដោយ​និយាយ​ថា​ ទាល់តែ​ច្បាស់​ការណ៍​ជាមុន​សិន​ សឹម​ប្រាប់​តាម​ក្រោយ​ ពីព្រោះ​មិនទាន់​ច្បាស់​ថា​ ក្លិប​នោះ​ព្រម​ទទួលយក​រូបគេ​ ឬក៏​អត់​នៅឡើយ​ទេ​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​រូប​នេះ​ទើបតែ​បញ្ចប់​កុងត្រា​មក​ពី​ក្លិប​លី​កទី2​ ម៉ាឡេស៊ី​ KELANTAN​ FA​ ក្រោយពី​បញ្ចប់​ជើង​ទី1​ កាលពី​ពេល​កន្លងទៅ​៕

Advertisement