ឈិន​ ​ឈឿន​ ​ធ្វើ​ម៉ូដ​សក់​នេះ​ ​ស្រដៀង​ ​Zlatan​ ​Ibrahimovic​ ​មែនទែន​

​កីឡាករ​ល្បឿន​លឿន​ជម្រើសជាតិ​កម្ពុជា​ ​ឈិន​ ​ឈឿន​ ​ដែល​ពាក់អាវ​លេខ17​ ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ពិតជា​មាន​សភាព​ដូចគ្នា​ទៅ​នឹង​កីឡាករ​ ​ស៊ុយអែត​ ​Zlatan​ ​Ibrahimovic​ ​នៅពេល​ដែល​ពួកគេ​ទាំង2​ ​ធ្វើ​ម៉ូដ​សក់​បែប​ចង​លើក​ទៅ​ខាងក្រោយ​បែបនេះ​។​

​ក្នុង​ឆ្នាំ2019​ ​នេះ​ ​ឈិន​ ​ឈឿន​ ​នៅតែ​រក្សា​ទម្រង់​លេង​ល្អ​ខ្លាំង​ដដែល​ ​តែ​មិន​ត្រូវ​បាន​គ្រូបង្វឹក​ជម្រើសជាតិ​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់​ ​(​FIFA​ ​WORLD​ ​CUP​ ​2022​)​ទេ​។​ ​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​ផង​ដែរ​ ​កីឡាករ​រូប​នេះ​បាន​ប្តូរ​ម៉ូដ​សក់​ថ្មី​ ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ទាំងឡាយ​សង្កេតឃើញ​ថា​ ​ពួកគេ​ទាំង2​ ​(​ឈិន​ ​ឈឿន​ ​និង​ ​Zlatan​ ​Ibrahimovic​)​ ​ហាក់ដូចជា​មាន​ពុម្ព​មុខតែ​មួយ​ ​ព្រោះ​មាន​ទម្រង់​មុខ​ស្ទើរតែ​ដូចគ្នា​បេះ​ដាក់​ ​ដូច​បងប្អូន​បង្កើត​នឹងគ្នា​មែនទែន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​ឈិន​ ​ឈឿន​ ​ជា​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​ក្រសួងការពារជាតិ​ ​និង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ខណៈ​ដែល​កីឡាករ​ ​Zlatan​ ​Ibrahimovic​ ​គឺជា​កីឡាករ​ល្បីឈ្មោះ​របស់​ក្រុមជម្រើសជាតិ​ស៊ុយអែត​ ​ដែល​បច្ចុប្បន្ន​កំពុងតែ​ប្រកប​អាជីព​នៅ​ក្លិប​លី​ក​កំពូល​របស់​អាមេរិក​៕​

Advertisement