ក្លិបបាល់ទាត់អាជីពដំបូងគេមួយនៅកម្ពុជា អនុវត្តគោលការណ៍កាត់បន្ថយប្រាក់ខែកីឡាករពាក់កណ្តាល

កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសអំពីយន្តការថ្មី ដើម្បីបន្តដង្ហើមក្លិបឱ្យនៅដំណើរការបានស្របពេលដែលស្ថានការណ៍ទូទៅកំពុងប្រឈមនឹងកូវីដ-19។
គោលការណ៍នេះ គឺជាការកាត់់បន្ថយប្រាក់បៀវត្សរ៍របស់កីឡាករ និងបុគ្គលិកទាំងអស់នៃក្លិប មកនៅត្រឹមពាក់កណ្តាលជាបណ្តោះអាសន្នសិន រង់ចាំការវិលត្រឡប់ទៅរកស្ថានការណ៍ដើមវិញ។

គួរបញ្ជាក់ដែរថា ការហ្វឹកហាត់ប្រចាំថ្ងៃត្រូវផ្អាកសកម្មភាពទាំងស្រុងចាប់ពីពេលនេះ ដោយត្រូវហ្វឹកហាត់តាមរយៈកម្មវិធីហ្វឹកហាត់ថ្មី ដាច់ដោយឡែកពីគ្នាពីគេហដ្ឋានតាមកម្មវិធី ដែលក្រុមគ្រូបង្វឹកបច្ចេកទេសបានដាក់ចេញ រហូតដល់ស្ថានការណ៍វិវឌ្ឍមករកភាពល្អប្រសើរឡើងវិញ៕

Advertisement