តោះ​!​ ​មក​ស្គាល់​ពី​ប្រវត្តិ​កូនខ្មែរ​ដំបូង​គេ​ ​ដែល​ត្រៀម​ចូល​ហ្វឹកហាត់​ជាមួយ​ក្លិប​ ​Benfica​

SONY DSC

​កូនខ្មែរ​កាត់​អឺរ៉ុប​ម្នាក់​ ​ដែល​មានឈ្មោះ​ថា​ ​ប៉ិល​ ​សុ​សីហរាជ​ ​(​ ​William​ ​s​ ​Pel​)​ ​បាន​ក្លាយជា​យុវជន​កម្ពុជា​ដំបូង​គេ​បង្អស់​ ​ដែល​ចូលរួម​វគ្គ​ហ្វឹកហាត់​ជាមួយ​កម្មវិធី​របស់​ក្លិប​យក្ស​ព័រទុយហ្គាល់​ ​Benfica​ ​ដែល​ប្រកប​អាជីព​នៅ​លី​ក​កំពូល​របស់​ប្រទេស​ព័រទុយហ្គាល់​។​

​កីឡាករ​ ​ប៉ិល​ ​សុ​សីហរាជ​ ​(​ ​William​ ​s​ ​Pel​)​ ​គឺជា​ខ្សែប្រយុទ្ធ​របស់​សាលា​បាល់ទាត់​បឹង​កេត​ ​ក្រោម​អាយុ​ ​12ឆ្នាំ​ ​(​U12​)​ ​ត្រូវ​បាន​គ្រូបង្វឹក​ ​និង​ម្ចាស់​សាលា​បាល់ទាត់​នៅ​ប្រទេស​ព័រទុយហ្គាល់​ ​(​ ​Pro​ ​Direct​ ​Academy​ ​Portugal​ ​)​ ​លោក​ ​Carlos​ ​Andre​ ​Oliveira​ ​និង​ ​លោក​ ​Joel​ ​Aaron​ ​ម្ចាស់​ ​(​ ​Aaron​ ​Sports​ ​Consulting​ ​)​ ​ធ្វើដំណើរ​មក​ជ្រើសរើស​សមត្ថភាព​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​កាលពីដើម​ខែមេសា​កន្លងទៅ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​កូនខ្មែរ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ក្រុម​ ​Bacelona​ ​Singapore​ ​ដោយ​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ក្នុង​ក្រុម​រហូតដល់​ទៅ​ ​12គ្រាប់​ទៀតផង​ក្នុង​ការប្រកួត​ជម្រុះ​យុវជន​ ​Bacelona​ ​ទូទាំង​ពិភពលោក​នៅ​ប្រទេស​សិង្ហបុរី​៕​


Advertisement