វគ្គ​ជម្រុះ​ដំបូង​ ​World​ ​Cup​ ​ជើង​ទី2​ ​កម្ពុជា​ត្រូវ​ទៅ​ប្រកួត​នៅ​ទឹកដី​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2022​

​ដោយសារតែ​បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​មួយ​នេះ​ ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ផ្សេង​ៗ​បាន​ឡើយ​ ​ដោយ​តម្រូវ​ឱ្យ​ប្រទេស​មួយ​នេះ​ជ្រើសរើស​ប្រទេស​ណាមួយ​ដើម្បី​ខ្ចី​កីឡដ្ឋាន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​។​

​ជា​ជម្រើស​ល្អ​បំផុត​ ​ក្រុម​មួយ​នេះ​បានសម្រេច​ចិត្ត​ជ្រើសរើស​យក​ពហុ​កីឡដ្ឋាន​ ​Hamad​ ​Bin​ ​Khalifa​ ​ស្ថិតនៅ​ទីក្រុង​ដូហា​ ​នៃ​ប្រទេស​កា​តា​ ​ដើម្បី​ទទួល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ជើង​ទី2​ ​នៃ​ការប្រកួត​ជម្រុះ​ជើងឯក​ពិភពលោក​ ​FIFA​ ​World​ ​Cup​ ​2022​ ​ជុំ​ទី1​ ​ប្រចាំ​តំបន់​អាស៊ី​ ​និង​ជម្រុះ​ពានរង្វាន់​អាស៊ី​ ​2023​ ​AFC​ ​Asian​ ​Cup​ ​ខែមិថុនា​ខាងមុខនេះ​ផង​ដែរ​។​

​ចំពោះ​ការប្រកួត​ជើង​ទី1​ ​នៃ​វគ្គ​ជម្រុះ​ជើងឯក​ពិភពលោក​ ​FIFA​ ​World​ ​Cup​ ​2022​ ​ជុំ​ទី1​ ​ប្រចាំ​តំបន់​អាស៊ី​ ​និង​ជម្រុះ​ពានរង្វាន់​អាស៊ី​ ​2023​ ​AFC​ ​Asian​ ​Cup​ ​រវាង​ម្ចាស់ផ្ទះ​កម្ពុជា​ ​និង​ប៉ាគីស្ថាន​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ខាងមុខនេះ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​៕​

Advertisement