ប៉ាគីស្ថាន​ប្តេជ្ញា​ចូលរួម​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយនឹង​កម្ពុជា​ឱ្យ​បាន​

​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​ដែល​ ​FIFA​ ​ទទួលស្គាល់​ ​លោក​ ​Syed​ ​Ashfaq​ ​Hussain​ ​Shah​ ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា​ ​ទោះជាយ៉ាងណា​ក្តី​ ​ក៏​ប៉ាគីស្ថាន​ត្រូវតែ​មានវត្តមានក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយ​កម្ពុជា​ដែរ​។​

​អម​ជាមួយនឹង​ការ​បញ្ជាក់​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​បាន​ធ្វើការ​កោះហៅ​កីឡាករ​ ​32នាក់​ដែល​ធ្លាប់​បាន​លេង​ឱ្យ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ពីមុន​ផង​ដែរ​។​ ​លោក​ ​Syed​ ​បាន​និយាយ​ថា​ ​គណៈកម្មការ​ជ្រើសរើស​របស់​យើង​ក៏បាន​ធ្វើបញ្ជី​ឈ្មោះ​សម្រាប់​ការ​កោះហៅ​ថ្មី​បន្ថែមចំនួន​ ​នាក់​ទៀត​ដែរ​។​ ​កីឡាករ​ដែល​មាន​អាយុ​ចន្លោះ​ពី18​ ​ទៅ​ ​23ឆ្នាំ​ដែល​បាន​លេង​ល្អ​ៗ​នៅក្នុង​លី​ក​ប៉ាគីស្ថាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​នឹង​ចូលរួម​ក្នុង​ជំរំ​ហ្វឹកហាត់​ផង​ដែរ​។​

​ប៉ាគីស្ថាន​ជាមួយ​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ចំនួន​ ​2លើក​នៅ​ខែក្រោយ​ ​ដោយ​ជើង​ទី1​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​កម្ពុជា​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ ​ហើយ​ការប្រកួត​ជើង​ទី2​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​រៀបចំឡើង​ដោយ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​តែ​ទីកន្លែង​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​៕​

Advertisement