ប្រទេស​ចំនួន4​ ​មាន​ទាំង​កម្ពុជា​ផង​ ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​ ​2020​

សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ ​បាន​ប្រកាស​ជា​ផ្លូវការ​ចំពោះ​ប្រទេស​ចំនួន4​ ​ដែល​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​យុវជន​អាស៊ី​អាយុ​ក្រោម​ ​19ឆ្នាំ​ ​(​ ​AFC​ ​U​-​19​ ​Championship​ ​2020​)​។​

​ប្រទេស​ទាំង4​ ​នោះ​រួមមាន​ ​កម្ពុជា​ ​តៃវ៉ាន់​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​និង​ប្រទេស​មួយទៀត​នឹង​ត្រូវ​ទទួល​ក្រុមជម្រើសជាតិ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​នៃ​ ​21ប្រទេស​ទៀត​ក្នុង​ពានរង្វាន់​មួយ​នេះ​ ​ដោយ​គ្រោង​នឹង​ធ្វើឡើង​នៅ​ចុងខែ​មិថុនា​នេះ​ ​តែ​មិនទាន់​ច្បាស់​ពី​កាលបរិច្ឆេទ​នៅឡើយ​ទេ​។​

​សូម​បញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​ដដែល​នេះ​ ​កម្ពុជា​ធ្លាប់ធ្វើ​ជា​ម្ចាស់ផ្ទះ​ម្ដង​រួចមក​ហើយ​ផង​ដែរ​ ​កាលពី​ឆ្នាំ2017​ ​ដោយ​កាលនោះ​ស្ថិតនៅ​ពូល​ ​G​ ​ជាមួយ​ចិន​ ​មីយ៉ាន់ម៉ា​ ​និង​ហ្វីលីពីន​ ​ហើយ​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ2​ ​ក្នុង​ពូល​ ​និង​ស្ទើរតែ​មានឱកាស​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ក្នុងនាម​ជា​ក្រុម​លេខ​ ​2ល្អ​ទៅ​ហើយ​ ​ប៉ុន្តែ​មាន​លក្ខខណ្ឌ​ប្រៀបធៀប​តិច​ជាង​ ​U​-​19​ ​ម៉ាឡេស៊ី​ ​ដែល​ជា​បេក្ខភាព​ត្រូវ​ប្រជែង​នៅពេល​នោះ​ ​ដោយមាន​ពិន្ទុ​ស្មើគ្នា​ ​គ្រាប់​បាល់​ស្មើគ្នា​ ​តែ​ចាញ់​ត្រង់​គ្រាប់​ទាត់​បញ្ចូល​ទី​៕​

Advertisement