កង្វះ​បទ​ពិសោធ​ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​ខេត្ត​កំពង់ចាម​របូត​គ្រាប់​បាល់​ដល់ទៅ​ 22គ្រាប់​ត្រឹម​ 2សប្ដាហ៍​ប៉ុណ្ណោះ​

ក្រុម​ខេត្ត​កំពង់ចាម​បាន​បន្ត​របូត​គ្រាប់​បាល់​ 11គ្រាប់​ទៀត​ក្នុង​ជំនួប​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​កាលពី​ថ្ងៃអាទិត្យ​ ដែល​ជា​ការ​បរាជ័យ​ 2លើ​កផ្ទួន​ៗក្នុង​ការប្រកួត​លី​កកំពូល​កម្ពុជា​នា​សប្តាហ៍​ទី3​ នេះ​។

ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កូនក្រុម​របស់​លោក​ធ្វើ​មិនបាន​ល្អ​បែបនេះ​ គ្រូបង្វឹក​ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាម​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ នេះ​មក​ពី​កូនក្រុម​របស់​លោក​នៅ​ស្ទើរ​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ធំៗ​ ម្យ៉ាងទៀត​យើង​មាន​កីឡាករ​របួស​ច្រើន​ទៀត​ ទើប​ជាហេតុ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ពិបាក​ក្នុង​ការប្រកួត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ខេត្ត​កំពង់ចាម​កំពុង​ឈរ​នៅ​លេខរៀង​ទី12​ ក្នុងចំណោម​ 14ក្រុម​នៃ​លី​កកំពូល​កម្ពុជា​ ដែល​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​រកបាន​ 3ពិន្ទុ​ក្នុង​ជំនួប​បើកឆាក​ដំបូង​ តែ​ការ​ប្រកួត​ក្រោយ​ៗមក​ ពួកគេ​បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​អង្គ​រថា​យហ្គឺរ​ និង​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល​ដូចគ្នា​បេះបិទ​ គឺ11​ ទល់នឹង0​ ក្នុង​សប្តាហ៍​ទី2​ និង​ទី3​ ជាបន្តបន្ទាប់​៕

Advertisement