កូនប្រុស​ម្ចាស់​ក្លិប​បឹង​កេត​ត្រូវ​បាន​ក្លិប​ Bacelona​ កោះហៅ​ទៅ​ធ្វើតេស្ត​

កូនប្រុស​ម្ចាស់​ក្លិប​បឹង​កេត​ដែល​ជា​យុវ​កីឡាករ​បាល់ទាត់​នៅ​សាលា​បាល់ទាត់​បឹង​កេត​ បាន​ចេញដំណើរ​ទៅកាន់​ប្រទេស​អេស្ប៉ាញ​តាម​ការ​កោះហៅ​របស់​សាលា​បាល់ទាត់​ក្លិប​ Barcelona​ ( FCBESCOLA​ ) ដើម្បី​សាកល្បង​សមត្ថភាព​ បន្ទាប់ពី​រូបគេ​ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​កាលពី​ពេល​កន្លងមក​ និង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ក្រុម​គ្រូបង្ហាត់​។

ការសាកល្បង​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​ ទី7​ ខែមេសា​កន្លងទៅ​ ហើយ​ប្រសិន​បើ​អ្វី​ៗល្អ​ប្រសើរ​ កីឡាករ​ថ្នាល​យុវ​កីឡាករ​មួយ​រូប​នេះ​នឹង​ជាប់​តេ​ស្ត​ជា​កីឡាករ​មួយ​រូប​នៅក្នុង​ក្រុម​ថ្នាល​របស់​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ ហើយ​រូបគេ​នឹង​ចូលរួម​ការ​ហ្វឹកហាត់​ចាប់ពី​ខែមិថុនា​តទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​គឺជា​លើក​ទី3​ របស់​កុមារា​ Kasidej​ Vasunan​ (ហៅ​ DOME​)ហើយ​ ដែល​រូបគេ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេស្ប៉ាញ​ បន្ទាប់ពី​ធ្លាប់​បាន​ទៅ​ចូលរួម​ហ្វឹកហាត់​ចំនួន​ 2លើក​កន្លងមក​កាលពី​ឆ្នាំ2018​ ជាមួយនឹង​កុមារ​ជាច្រើន​នាក់​ទៀត​មក​ពី​ជុំវិញ​ពិភពលោក​។

Advertisement