​Momota​ ​និង​ ​Chen​ ​ឈ្នះ​ពាន​ ​All​ ​England​ ​Open​

​KentoMomota​ ​បាន​ក្លាយជា​កីឡាករ​វាយ​សី​របស់​ជប៉ុន​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​ ​All​ ​England​ ​Open​ ​កាលពី​ថ្ងៃអាទិត្យ​ ​ខណៈ​ដែល​កីឡាការិនី​របស់​ចិន​ ​Chen​ ​Yufei​ ​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​ក្នុង​វិញ្ញាសា​នារី​។ ​Momota​ ​គឺជា​ម្ចាស់​ជើងឯក​ពិភពលោក​ ​ម្ចាស់​ជើងឯក​អាស៊ី​ ​និង​ជា​កីឡាករ​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ពិភពលោក​ ​ហើយ​ពេលនេះ​ ​រូបគេ​អាច​បន្ថែម​ជ័យជម្នះ​មួយផ្សេងទៀត​ ​តាមរយៈ​ការ​ឈ្នះ​ពាន​កីឡា​វាយ​សី​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​។​

​ ​កីឡាករ​វ័យ​ ​24ឆ្នាំ​រូប​នេះ​ ​បាន​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​យ៉ាង​ល្អ​ដើម្បី​យកឈ្នះ​ក្នុង​លទ្ធផល​ ​21​-​11​ ​15​-​21​ ​និង21​-​15​ ​នៅពេល​ប្រកួត​ជាមួយ​កីឡាករ​ដាណឺម៉ាក​ ​Viktor​ ​Axelsen​។​ Momota​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ការ​ឈ្នះ​ពាន​ក្នុង​យុទ្ធនាការ​នេះ​គឺជា​ក្តី​សុបិន​មួយ​តាំងពី​កុមារ​ ​ហើយ​ការ​ឈ្នះ​ពាន​នេះ​ ​វា​ពិតជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ​ ​និង​ធ្វើ​ឱ្យ​ខ្ញុំ​ជឿជាក់​កាន់តែ​ខ្លាំង​»​។​ ​កីឡាករ​រូប​នេះ​បាន​ប្រាប់​បន្ត​ថា​៖​ ​«​ការប្រកួត​សិត​ទី2​ ​ខ្ញុំ​បាន​លេង​បែប​ការពារ​ដើម្បី​ទប់ទល់​នឹង​ការ​វាយសម្រុក​យ៉ាង​ខ្លាំង​ពី​ ​Viktor​ ​ប៉ុន្តែ​ក្នុង​ការប្រកួត​ចុងក្រោយ​ ​ខ្ញុំ​បានដឹង​ថា​ ​ខ្ញុំ​មិន​អាច​បន្ត​ធ្វើបែប​នោះ​ឡើយ​។​ ​ហេតុនេះ​ ​ខ្ញុំ​មិនបាន​លេង​ក្នុង​បច្ចេកទេស​ជាក់លាក់​ឡើយ​ ​ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​អស់ពី​សមត្ថភាព​ដែល​ខ្ញុំ​មាន​»​។​
​ ​Momota​ ​សង្ឃឹមថា​ ​ការ​ដណ្តើម​បាន​ជ័យជម្នះ​របស់​គេ​ ​អាច​ជួយ​ឱ្យ​កីឡាករ​ជប៉ុន​ផ្សេងទៀត​ ​ត្រួសត្រាយ​ផ្លូវ​បន្ថែម​ទៀត​ក្នុង​កីឡា​នេះ​»​។​

កីឡាករ​រូប​នេះ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​សង្ឃឹមថា​ ​ជ័យជម្នះ​នេះ​នឹង​ជួយ​បង្កើន​កម្រិត​លេង​ក្នុង​កីឡា​វាយ​សី​នៅ​ជប៉ុន​។​ ​ខ្ញុំ​នឹង​រក្សា​ការ​ឆ្ពោះទៅ​មុខ​ដោយខ្លួន​ខ្ញុំ​ ​ហេតុនេះ​ ​គ្រប់គ្នា​អាច​មាន​ជំនួយ​រួម​ជាមួយនឹង​រូប​ខ្ញុំ​បាន​»​៕​ ​

Advertisement