Man​ Utd​ កំពុង​សម្លឹង​រក​ការ​រំខាន​ការ​ប្រជែង​ពាន​របស់​ Liverpool​ ថ្ងៃអាទិត្យ​

ក្រុម​ Liverpool​ នឹង​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម​ Manchester​ United​ នៅ​ថ្ងៃអាទិត្យ​នេះ​ ដោយ​ត្រូវ​ជួបនឹង​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​នៃ​ក្របខ័ណ្ឌ​ Premier​ League​ របស់​ពួកគេ​ ខណៈ​ដែល​ក្រុម​ Tottenham​ សម្លឹង​រក​ការ​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើម​ពាន​វិញ​។

ការ​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន​ Old​ Trafford​ គឺជា​ការប្រកួត​នៅក្នុង​ដៃ​របស់​ក្រុម​លោក​ Jurgen​ Klopp​ ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​បើក​ការ​នាំមុខ​ 3ពិន្ទុ​លើ​ក្រុម​ Manchester​ City​ ដែល​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ Chelsea​ ក្នុង​ពាន​ League​ Cup​ វគ្គ​ផ្តាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​។

Liverpool​ បាន​ផ្តួល​ក្រុម​ Man​ United​ ក្នុង​លទ្ធផល​ 3-1 នា​កីឡដ្ឋាន​ Anfield​ ក្នុង​ការប្រកួត​ចុងក្រោយ​របស់​លោក​ Jose​ Mourinho​ កាលពី​ខែធ្នូ​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​កែសម្រួល​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​បណ្តោះអាសន្ន​លោក​ Ole​ Gunnar​ Solskjaer​ និង​វិល​ទៅកាន់​ចំណាត់ថ្នាក់​កំពូល​ទាំង4​ វិញ​។

Liverpool​ ដឹង​ថា​ ការ​ដណ្តើម​បាន​ជ័យជម្នះ​នៅ​កីឡដ្ឋាន​ Old​ Trafford​ ដែល​ជា​កន្លែង​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​ត្រឹមតែ​ 2លើក​គត់​ នឹង​ក្លាយជា​សមិទ្ធផល​ដ៏​ធំ​មួយ​ ខណៈ​ដែល​ពួកគេ​សម្លឹង​រក​ការ​ឈ្នះ​ពាន​កំពូល​អង់គ្លេស​ ជា​លើក​ទី1​ របស់​ពួកគេ​ ចាប់តាំងពី​ឆ្នាំ1990​។

ក្រុម​របស់​លោក​ Klopp​ កំពុង​នាំមុខ​ 14ពិន្ទុ​ដាច់​លើ​ក្រុម​ Man​ United​ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ជួប​ក្រុម​ផ្សេងគ្នា​ដាច់​ស្រឡះ​នឹង​ក្រុម​មួយ​ដែល​ពួកគេ​បាន​ផ្តួល​កាលពី​ខែធ្នូ​ តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​ពីសំណាក់​កីឡាករ​ Sadio​ Mane​ និង​ XherdanShaqiri​។

ខ្សែ​បម្រើ​ GeorginioWijnaldum​ របស់​ Liverpool​ បាន​ឱ្យ​ដឹង​ថា​៖ «ចាប់​តាំងពី​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ បាន​មក​ដឹកនាំ​ក្រុម​ វា​បង្កើត​បាន​លំហូរ​ថ្មី​មួយ​ ពួក​គេ​បាន​លេង​ក្នុង​ការ​ប្រកួត​យ៉ាង​ល្អ​ និង​បាន​ឈ្នះ​ការ​ប្រកួត​នេះ​ ហើយ​ពួកគេ​កំពុង​តែ​បង្កើត​ការ​ជឿជាក់​ក្នុង​ក្រុម​»៕

Advertisement