លោក Queiroz ព្រួយ​​បារម្ភ ទោះ​បី​អ៊ី​រ៉ង់ ទៅជួប ជប៉ុន ក្នុង​វគ្គ​1/2​នៃ Asian Cup

លោក Carlos Queiroz គ្រូបង្វឹក​នៃក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​​អ៊ី​រ៉ង់បាន​ធ្វើ​ការ​ព្រមាន​ពី​ការ​ភ្លាត់​ស្នៀត​ក្នុង​យុទ្ធ​នា​ការ Asian Cup កាលពីថ្ងៃ​ព្រហស្បតិ៍ក្រោយពី​​ក្រុម​ប្រជែង​​ពាន​របស់​លោកបាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ចិន ក្នុងលទ្ធផល 3-០ដើម្បី​ឈាន​​ទៅ​ជួបក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

ខ្សែ​បម្រើ Ritsu Doan បាន​ស៊ុត​បាល់​ពី​ចំណុច​ 11​ម៉ែត្រ ដើម្បីជួយ​ឱ្យក្រុម​ជម្រើស​ជាតិ​ជប៉ុនដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 1-០ លើ​ក្រុម​​ជម្រើស​ជាតិ​វៀ​ត​ណាម នៅ​ថ្ងៃ​ដដែលនោះខណៈ​ដែល​ប្រព័ន្ធ​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្តាល បាន​បង្ហាញ​ខ្លួន​ជាលើក​ទី​1​ក្នុ​ងយុទ្ធនាការ​នេះ​។

ក្រុម​ជម្រើស​ជាតិអ៊ី​រ៉ង់ បាន​បន្ត​ដំណើរ​នៃ​ការ​ស្វែង​រក​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ការ​មិនស្គាល់​ការ​ឈ្នះ​ពាន​សោះ​ក្នុង Asian Cup ក្នុង​រយៈ​ពេល​ 43​ឆ្នាំ​ ខណៈ​ដែល​កីឡាករ Mehdi Taremi, Sardar Azmoun និង Karim Ansarifard សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ក្នុង​ទីក្រុង Abu Dhabi​។

ប៉ុន្តែ លោក Queiroz បាន​បញ្ជាក់​ថា ក្រុម​​របស់​លោក​មិនគួរ​​ត្រូវ​បាន​ចាត់​ទុក​ថាជា​ក្រុម​មានក្តីសង្ឃឹម​ខ្ពស់​ក្នុងការ​ឈ្នះពាន​ឡើយ បើ​ទោះ​បី​បាន​បញ្ចប់​រជ្ជ​កាល​របស់​លោក Marcello Lippi ក្នុង​នាម​ជា​​គ្រូបង្វឹក​​របស់​ចិន ​តាម​រយៈ​ការយកឈ្នះ​យ៉ាង​កក់​ក្តៅ​ក៏ដោយ​។

អតីត​គ្រូបង្វឹក​របស់​ក្លិប Real Madrid រូបនេះ​បាន​ឱ្យ​ដឹង​ថា៖ «ពេល​នេះយើង​​ដឹង​ថាត្រូវ​ឆ្លាម​​ធំ​ៗ​ហែល​​សំដៅ​មក​កាន់​យើងហើយ​​។ ការ​មាន​ឈ្មោះ​ជាក្រុម​មាន​​ក្តីសង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះពាន​មិន​ស័ក្តិ​សម​ជាមួយ​នឹង​យើង​ឡើយ​។ ជប៉ុន កូរ៉េនឹង​ប្រជែង​ជាមួយ​យើង ហេតុនេះយើង​ត្រូវ​តែ​​មាន​ការ​​ប្រុង​ប្រយ័ត្ន​បន្តិច​ហើយ​អ្វី​ដែល​យើង​បាន​ធ្វើ​ពេល​ប្រកួត​ជាមួយ​​​នឹង​ចិន មិនទាន់​គ្រប់គ្រាន់នៅ​ឡើយទេ​»​។

ស្រប​ពេល​ជា​មួយ​នេះ​ លោក Hajime Moriyasu គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​ឱ្យ​ដឹង​ថា៖«វា​មិនមាន​បញ្ហា​អ្វី​ឡើយ​ដែលថា អ្នក​នឹង​ឈ្នះ​បែប​ណា​នោះ ប៉ុន្តែរឿង​ដ៏សំខាន់​បំផុត​នោះ​គឺ​ថាការ​ឈាន​ទៅ​វគ្គ​បន្ត​។ យើង​បាន​ដឹងថា វៀត​ណាមនឹងក្លាយ​ជា​​គូ​ប្រជែង​ដ៏ខ្លាំងប៉ុន្តែកីឡាករ​ទាំង​អស់​បាន​រក្សា​ការ​ផ្តោត​អារម្មណ៍ ហើយ​យើង​ធ្វើ​ដំណើរ​ទៅមុខ​ទៀត​»​៕

Advertisement