Man City ផ្តួល Man Utd ខណៈ Chelsea និង Arsenal បាន​ត្រឹម​ស្មើ​ដូចគ្នា

ក្រុម Manchester City បាន​បន្ថែម​ពិន្ទុ​នាំមុខ​លើ​ក្រុម Manchester United រហូតដល់​ទៅ 12ពិន្ទុ ក្រោយពី​ចាប់ផ្តើម​បានត្រឹមតែ 12ប្រកួត​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ និង​បាន​វិល​ទៅ​ឈរ​នៅលើ​កំពូល​តារាង​វិញ តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ​នា​កីឡដ្ឋាន Etihad កាលពី​ថ្ងៃអាទិត្យ។

ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ដើមតង់នីមួយៗ ពី​សំណាក់​កីឡាករ David Silva និង Sergio Aguero បាន​ជួយ​ឱ្យ Man City ស្ថិតក្នុង​ការគ្រប់គ្រង​ទាំងស្រុង ហើយ​ខ្សែបម្រើ Ilkay Gundogan បានធ្វើឱ្យ​ក្រុម Man  United រង​បរាជ័យ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ជា​លើក​ទី4 នៅ​រដូវ​កាល​នេះ ក្រោយពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ Anthony Martial បាន​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​មាន​ក្តីសង្ឃឹម​ឡើងវិញ​បន្តិច។ ស្របពេល​ជាមួយគ្នានេះ ក្រុម Liverpool បាន​រក្សា​ការ​ប្រជែង​ដណ្តើមពាន តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម Fulham ក្នុង​លទ្ធផល 2-។ ប៉ុន្តែ Man City បាន​ឡើងទៅ​ឈរលើ​ក្រុម Liverpool 2ពិន្ទុ​នៅលើ​កំពូល​តារាង ស្រប​ពេលដែល Man United នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ8។

ក្រុម Chelsea មិន​ខុសពី​ក្រុម​កំពូល​តារាង​ទាំង2 ខាងលើ​ឡើយ ខណៈដែល​ពួកគេ​នៅតែ​រក្សា​ការមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ក្របខ័ណ្ឌ​លី​ក ក្នុង​រដូវ​កាល​មកទល់ពេលនេះ ប៉ុន្តែ​មិនបាន​រក្សា​ការ​ដេញតាម​ពីក្រោយ​យ៉ាង​ប្រកៀក​ឡើយ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Everton ស្របពេល​ក្រុម​ឈរ​លេខ5 Arsenal បាន​ត្រូវការ​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​កីឡាករ HenrikhMkhitaryan ដើម្បី​ដណ្តើមបាន​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Wolves នា​កីឡដ្ឋាន Emirates៕

ប្រភពពី៖ Sport24

Advertisement