Lukaku សង្ឃឹមថា ការជួប​អតីត​ក្រុម Everton សង្គ្រោះ​ទម្រង់​លេង​របស់គេ

ខ្សែប្រយុទ្ធ Romelu Lukaku នឹង​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុក​ដា នៅពេលដែល​រូបគេ​ប៉ះ​ជាមួយនឹង​អតីត​ក្លិប​របស់គេ Everton នៅ​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ ដោយ​សម្លឹង​រក​ចាប់ផ្តើម​រដូវ​កាល​មួយ ដែល​កំពុងតែ​ផ្តល់​ការខកចិត្ត​ដល់​រូបគេ និង​ក្រុម Manchester United របស់គេ។

ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ ត្រូវបាន​រិះគន់​យ៉ាងខ្លាំង ក្រោយពី​ក្រុម Man United បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 1-0 នៅលើ​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Juventus កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ ដើម្បី​ការមិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់គេ​រហូតដល់​ទៅ៨ប្រកួត។

Lukaku វ័យ 25ឆ្នាំ ដែល​ត្រូវបាន​ទិញ​ដោយ​ក្លិប Man United ពី​ក្លិប Everton ក្នុងតម្លៃ​ខ្លួន 75លាន​ផោន (ស្មើនឹង 96លាន​ដុល្លារ​អាមេរិក) កាល​ឆ្នាំ2017 នៅតែ​ស្ថិតក្នុង​ភាព​មុត​ស្រួច​ក្នុង​ការប្រកួត​អន្តរជាតិ ក្រោយពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី5 គ្រាប់​សម្រាប់​ប្រទេស​របស់គេ ក្នុង​ការប្រកួត​អន្តរជាតិ4 លើក​នៅ​រដូវ​កាល​នេះ។

ក្នុងដំណាក់កាល​ដូចគ្នានេះ កាលពី​រដូវ​កាល​មុន រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី5 គ្រាប់ ក្នុងការ​ប្រកួត3 លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ប៉ុន្តែ​រូបគេ​ក៏បាន​ស៊ុត​បាល់​បញ្ចូល 11គ្រាប់​ក្នុងការ​បង្ហាញខ្លួន 13លើក​សម្រាប់​ក្លិប​របស់គេ​ផងដែរ។ គ្រាប់​បាល់​របស់ Lukaku សម្រាប់​ក្រុម Man Utd បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​រដូវ​កាល​នេះ ក្រោយពី​រូបគេ​រកបាន​ត្រឹមតែ4គ្រាប់​គត់​ក្នុង​ការប្រកួត 13លើក​សម្រាប់​ក្រុម​របស់លោក Jose Mourinho

លោក Mourinho បានទទួល​ស្គាល់​ក្រោយពី​ការប្រកួត​ជាមួយនឹង​ក្រុម Juventus ថា Lukaku ពិតជា​ធ្លាក់ចុះ​ទម្រង់​លេង ប៉ុន្តែ កាលពី​ថ្ងៃ​សុក្រ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មុនពេល​ការប្រកួត​របស់លោក លោក​បាន​លើកទឹកចិត្ត​ឲ្យ Lukaku ស្វែងរក​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​ត្រឡប់មកវិញ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 11យប់៕

ប្រភពពី៖ Channel News Asia

Advertisement