Alisson បំពេញ​ការផ្ទេរ​ទៅកាន់​ក្លិប Liverpool ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក

Liverpool បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ ជាមួយនឹង​ក្លិប Roma ដើម្បី​នាំយក​អ្នកចាំទី Alisson ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក៧២,៥លាន​អឺរ៉ូ (ស្មើនឹង៨៤,៤លាន​ដុល្លារ​អាមេរិក)។ អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ ក្រោយ​ពិ​បានទទួល​ការត្រួតពិនិត្យ​សុខ​រួចរាល់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មុននឹង​ត្រូវបាន​ប្រកាស​ជា​កីឡាករ​របស់ Liverpool កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍។

កីឡាករ​រូបនេះ​បាន​ចុះ​កុងត្រា​រយៈពេល​វែង​មួយ​នៅឯ​កីឡដ្ឋាន Anfield ក្រោយពី​ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​ជ្រើស​រើសយក​ក្លិប Liverpool ដោយ​មិត្ត​រួម​ក្រុម​ប្រេ​ស៊ី​ល Roberto Firmino និង​ការ​តេ​តាម​ទូរស័ព្ទ​ពី​លោក Jurgen Klopp ដែលជា​គ្រូបង្វឹក។

Liverpool បាន​ឲ្យ​ដឹង​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា៖ «កីឡាករ​វ័យ២៥ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​រយៈពេល​វែង​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម ក្រោយពី​ទទួល​ការត្រួតពិនិត្យ​សុខ​ភព​និង​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​នៅឯ​ទីលាន​ហ្វឹកហាត់ Melwood នៅថ្ងៃនេះ»។

ក្លិប Roma បានប្រកាស​ពី​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​សម្រាប់ Alisson ដែល​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុងប្រទេស​រុស្ស៊ី។ ក្លិប​របស់​ក្របខ័ណ្ឌ Serie A មួយ​នេះ បាន​ឲ្យ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «ក្លិប AS Roma អាច​ប្រកា​សបាន Alisson Becker បាន​បំពេញ​ការផ្ទេរ​រ​សប់​គេ​ទៅកាន់​ក្លិប Liverpool ក្នុងការ​ផ្ទេរ​មួយ​ដែល​អាច​នឹងមាន​តម្លៃ​ខ្លួន​ដល់​ទៅ៧២,៥លាន​អឺរ៉ូ»។

Alisson បាន​ប្រាប់​គេហទំព័រ liverpoolfc.com បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់ វា​ជា​សុបិន​មួយ​ដែល​ក្លាយជា​ការពិត​ក្នុងការ​ពាក្យ​អាវ​ដ៏​មាន​កិ​ត្យ​នុ​ភាព​មួយ​សម្រាប់​ក្លិប​មួយ ក្នុង​ទំហំ​បែបនេះ ដែល​តែងតែ​ស៊ាំ​នឹង​ការ​ឈ្នះ»៕

ប្រភពពី៖ Sky Sports

Advertisement