Chelsea ទម្លាក់ Leicester ដើម្បី​ទៅ​ជួប Southampton ក្នុង​វគ្គ1/2នៃ FA Cup

ក្រុម Manchester United ត្រូវបានចាប់ឆ្នោតឱ្យជួបជាមួយនឹងក្រុម Tottenham Hotspurs ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup នៅរដូវកាលនេះ។ ក្នុងការប្រកួតមួយគូផ្សេងទៀតដែលនឹងត្រូវរៀបចំឡើងនៅចុងសប្តាហ៍នាថ្ងៃទី21 និងទី22 ខែមេសា ក្រុម Chelsea ដែលជាម្ចាស់ជើងឯករងកាលពីឆ្នាំមុន នឹងត្រូវជួបជាមួយនឹងក្រុម Southampton

ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Brighton ក្នុងការ​ប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​របស់លោក Jose Mourinho នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​របស់លោក Mauricio Pochettino នា​កីឡដ្ឋាន​បណ្តោះអាសន្ន​រប​ស់​ក្រុម Spurs គឺ​Wembley។

ក្រុម Spurs បាន​យកឈ្នះ​លើ​ក្រុម Swansea ក្នុង​លទ្ធផល 3-០ នៅ​ថ្ងៃ​ដដែល​នោះ។ ការជួបគ្នា​រវាង​ក្រុម​ទាំង2កាលពី​លើក​មុន បាន​កើតឡើង​កាលពី​ថ្ងៃទី31 ខែមករា នា​កីឡដ្ឋាន Wembley ដែល​នៅពេលនោះ​ក្រុម Tottenham បាន​យកឈ្នះ​ក្នុង​លទ្ធផល 2-។

ស្របពេល​ជាមួយគ្នានេះ ក្រុម Southampton របស់លោក Mark Hughes បាន​ផ្តួល​ក្រុម Wiganក្នុង​លទ្ធផល 2-០ កាលពី​ថ្ងៃអាទិត្យ ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Cedric Soares និង Pierre-Emile Hojbjerg ដើម្បី​ឈានទៅ​ប្រកួត​នៅ​កីឡដ្ឋាន Wembley ក្នុងការ​ប្រកួត​ជា​លើក​ទី1 របស់​គ្រូបង្វឹក​វែ​លស៍​រូបនេះ ក្នុងនាម​ជា​គ្រូបង្វឹក​ចាប់តាំងពី​ចូលកាន់​តំណែង បន្ទាប់ពី​លោក Mauricio Pellegrino ត្រូវបាន​បណ្តេញចេញ។

ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​របស់​ពួកគេ ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Leicester កាលពី​ថ្ងៃអាទិត្យ ក្រោយពី​នាទី​បន្ថែម 15នាទី 2ដង ដោយ Pedro រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី105 បន្ទាប់ពី​ខ្សែប្រយុទ្ធ Jamie Vardy បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់ Alvaro Morata៕

ប្រភពពី៖ The Guardian

Advertisement