ឡាវ ថៃ វៀតណាម និងម្ចាស់ផ្ទះ កម្ពុជា ប្រជែងគ្នាដណ្ដើម ពានរង្វាន់ Leo Cup International Volleyball 2017

ថ្លែងក្នុងសន្និសីទកាសែតនា ព្រឹកថ្ងៃទី៦ ឧសភានៅ ពហុកីឡដ្ឋានជាតិអូឡាំពិកលោកបណ្ឌិសភាចារ្យសំ សុភាន់ អនុប្រធាន សហព័ន្ធកីឡាបាល់ទះ កម្ពុជា បានឱ្យដឹងថា៖ នេះជាលើកទី៥ហើយ ដែលសហព័ន្ធបានរៀបចំឡើង ដោយឆ្នាំនេះមានចៅ ក្រមអន្តរ ជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១ រូប ។

ការប្រកួតនេះមាន៨ក្រុមចូលរួម គឺកម្ពុជា៥ ក្រុមដែលមានក្រុមវិសាខា-ក្រសួងមហាផ្ទៃ-ខេត្តកំពង់ចាម កងពលធំអន្ត រាគមន៍លេខ ៣ និងក្រុមកងពលតូចអន្តរាគមន៍លេខ៩ ។

ឡាវមានមួយក្រុមគឺក្រុមឡាវស្កាយវ៉េយ៍(Lao Skyway)ថៃមួយក្រុមគឺក្រុមកាសេតសាត (Kasetsart VC) និងក្រុម វៀតណាម មួយក្រុមគឺក្រុមវិញឡុង(Vinh Long) ។

ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ។ ពូលA មានក្រុមឡាវស្កាយវ៉េ-ក្រុមកងពលធំ អន្តរាគមន៍ លេខ ៣ ក្រុមវិសាខា និង ក្រុមមហាផ្ទៃ ។  ពូលB មានក្រុមកាសេសាត វីស៊ីរបស់ថៃក្រុមខេត្តកំពង់ចាម ក្រុម កង ពលតូច អន្តរាគមន៍លេខ ៩ និងក្រុមវីញឡុងរបស់វៀតណាម ។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៧ដល់ថ្ងៃទី១៣ឧសភានៅពហុកីឡដ្ឋានជាតិ ។

សម្រាប់ក្រុមដែលដណ្ដើមបានជើងឯកបាន ទទួលពានជើងឯក ១ និងថវិកាអម១០.០០០ដុល្លារ ។ លេខ ២ បាន៤.០០០ដុល្លារ លេខ ៣បាន ២.០០០ដុល្លារ និង លេខ៤ បានរង្វាន់លួងចិត្ត១.០០០ដុល្លារ ។

Advertisement