ក្រុម​បាល់ទះ​កម្ពុ​ជា «មាន​ប្រវត្តិ​ល្អ​» នៅមុន​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32

បន្ទាប់ពី​ទទួល​បរាជ័យ​នៅក្នុង​ការសាកល្បង​កម្លាំង​នៅលើ​ទឹកដី​ម៉ាឡេស៊ី គ្រូបង្វឹក Jun Li បានឱ្យ​ក្រុម​ដែលមាន​សមាសភាព​ហាក់​ខ្លាំង​បំផុត​ចូល​ប្រកួត ហើយក៏​ដណ្ដើមបាន​ជ័យជម្នះ​លើ​ក្រុម​បាល់ទះ​ចំណាត់ថ្នាក់​លេខ​បួន​របស់​ប្រទេស​ចិន។

នៅ​ចុង​ខែមីនា​កន្លងទៅ ក្រុម​បាល់ទះ​បុរស​ជម្រើសជាតិ​កម្ពុជា បាន​ទៅ​ប្រកួត​រយៈពេល 6 ថ្ងៃ​នៅ​ម៉ាឡេស៊ី និង​ដណ្ដើមបាន​មេដាយប្រាក់​ពី​ពានរង្វាន់​មិត្តភាព Malaysia Tri Nation Invitational Friendly 2023។ នៅទីនេះ ក្រុម​ប្រយុទ្ធ​អង្គរ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ពីរ​ប្រកួត​នៅ​វគ្គ​ដំបូង និង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល 0-3 និង 1-3។

ក៏ប៉ុន្តែ នោះ​គ្រាន់តែ​ជាការ​បរាជ័យ​ក្នុងការ​ពិសោធ​សមាសភាព​របស់​ក្រុម​កម្ពុជា។ ចំណែក​ការប្រកួត​កាលពី​ព្រលប់​ម្សិលមិញ​គឺជា​រឿង​ដោយឡែក។ នៅ​ចំពោះមុខ​ក្រុម​លំដាប់​ទី​បួន​នៅ Chinese Volleyball Super League 2022-2023 និង​ជា​ជើងឯក​រង 2014-2015 ក្រុម​កម្ពុជា​បានបង្ហាញ​សមត្ថភាព​ដ៏​ខ្លាំងក្លា តាមរយៈ​ការ​ឈ្នះ 4-1 (21-25, 25-15, 25-17, 25-18)។

នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ត្រូវ​ប្រកួត​លើ​ទីលាន​ម្ចាស់ផ្ទះ កម្ពុជា​នឹង​ប្រកួត​នៅក្នុង​ពូ​ល A ជាមួយនឹង​ម្ចាស់​ជើងឯក​ឥណ្ឌូណេស៊ី និង​សិង្ហ​បុរី។ ក្រុម​កម្ពុជា​ត្រូវការ​ឈ្នះ​សិង្ហ​បុរី​មួយ​ប្រកួត​ប៉ុណ្ណោះ នឹង​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្នុងការ​ប្រកួត​ពីរលើក​កន្លងទៅថ្មីៗនេះ កម្ពុជា​តែងតែ​ឈ្នះ​សិង្ហ​បុរី។

ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ឈុត Aនិង B ឈ្នះក្លិបបាល់ទះខេត្តសានតុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ

ចំណែក​គូប្រកួត​របស់​ក្រុម​កម្ពុជា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ជា​ក្រុម​លេខ​មួយ​នៅ​ពូ​ល B ដែល​រួមមាន ថៃ វៀតណាម មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី។ ក្រុម​ដែល​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ជាងគេ​នៅ​ពូ​ល B គឺ​វៀតណាម ដែលជា​ម្ចាស់​មេដាយប្រាក់​នៅ​ស៊ី​ហ្គេម​លើក​ទី 31ប៉ុន្តែ នេះ​គ្រាន់តែ​ជាការ​វាយតម្លៃ​មុន​ការប្រកួត​តែប៉ុណ្ណោះ។

កាលពី​ឆ្នាំ 2017 ក្រុម​បាល់ទះ​ជ្រើស​ជាតិ​កម្ពុជា បានឈ្នះ​វៀតណាម 3-0 នៅលើ​ទឹកដី​សិង្ហ​បុរី។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 កម្ពុជា​បានឈ្នះ​ថៃ​នៅក្នុង​ការប្រកួត​ដណ្ដើម​មេដាយ​សំរឹទ្ធ ក្នុង​លទ្ធផល 3-2។

Advertisement