ស៊ីហ្គេមទី 32​៖ លទ្ធផល​នៃ​ការចាប់​ឆ្នោត​ចែក​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស​

លទ្ធផល​នៃ​ការចាប់​ឆ្នោត​ចែក​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 នៅ​កម្ពុជា បង្ហាញថា កម្ពុជា​ស្ថិត​ក្នុង​ពូ​ល A ជាមួយ ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត។

ដោយ​ឡែក​សម្រាប់​ពូល B វិញ រួម​មាន​ វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ចំណែក​ព្រុយណេដែល​ជា​សមាជិក​អាស៊ាន បាន​ដក​ខ្លួន​​ពី​​ស៊ី​ហ្គេម​លើក​ទី 32 នេះ​។

ស៊ី​ហ្គេម​លើក​ទី 32 នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី 05 ដល់ 17 ឧសភា 2023 នៅ​កម្ពុជា។ បាល់ទាត់​បុរស​នឹង​ជា​វិញ្ញាសា​ដែល​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុនគេ ពោលគឺ​ពីថ្ងៃ​ទី 29 មេសា។

នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​នេះ បាល់ទាត់​បុរស​នឹង​តម្រូវឱ្យ​មានតែ​កីឡាករ​ដែលមាន​អាយុ​ក្រោម 22 ឆ្នាំ (U-22) មិន​ដូច​ទៅនឹង​ស៊ី​ហ្គេម​លើក​ទី 31 នៅ​វៀតណាម ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់ U-23 និង​បូក​កីឡាករ​លើស​អាយុ​បី​រូប។

Advertisement