AFF Cup 2022 – វៀតណាម​ឈ្នះ​ដាច់​លើ​ឡាវ​នៅ​ជុំ​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ​

វៀតណាម អាវ​ពណ៌ស

(ឡាវ)- នៅ​ជុំ​ដំបូង​នៃ​វគ្គ​សន្សំ​ពិន្ទុ​របស់​ពាន់រង្វាន់​បាល់ទាត់ AFF Cup 2022 (AFF Mitsubishi Electric Cup) កាលពី​ថ្ងៃទី 21 ធ្នូ វៀតណាម យកឈ្នះ​ឡាវ 6-0 បាន​ដោយ​ងាយ។

ការប្រកួត​រវាង ឡាវ និង​វៀតណាម នេះ ហាក់​មិនមាន​ឈុត​ឆាក​គួរឱ្យភ្ញាក់ផ្អើល​ណាមួយ​ដែល​បង្កើតឡើង​ដោយ ក្រុម​ជម្រើសជាតិ​ឡាវ។ វៀតណាម គ្រប់គ្រង​បាល់​បាន 70% ក្នុងនោះ មានការ​ស៊ុត​ផ្ដាច់ 27 លើក និង​រកបាន 6 គ្រាប់ ហើយ​នាំមុខគេ​ក្នុង​ពូ​ល B ក្រោយ​ការប្រកួត​ជុំទីមួយ។

ខុសពី​ការអះអាង​របស់​គ្រូបង្វឹក Michael Weiss ក្រុម​ឡាវ ជ្រើសរើស​ការការពារ​ជាជាង​ការវាយលុក។ ប៉ុន្តែ យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​កែប្រែ​នៅ​នាទី​ទី 15 បន្ទាប់ពី ខ្សែប្រយុទ្ធ​កណ្ដាល​របស់ វៀតណាម Nguyen Tien Linh តែ​ត​បញ្ចូល​ទី​រកបាន 1 គ្រាប់​ដំបូង។

នាទី​ទី 43 វៀតណាម រកបាន 1 គ្រាប់​ទៀត មុនពេល ស៊ុត 2 គ្រាប់​នៅ​នាទី​ទី 56 និង 58 នាំឱ្យ វៀតណាម នាំមុខ 3-0 ហើយ​រកបាន​គ្រាប់​បាល់​ឈ្នះ​បន្តបន្ទាប់ រហូតដល់ ឡាវ ត្រូវ​ចាញ់ 0-6។

ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ វៀតណាម នាំមុខគេ​នៅ​ពូ​ល B ក្នុង​វគ្គ​សន្សំ​ពិន្ទុ ខណៈ ម៉ាឡេស៊ី ឈរ​លំដាប់​ទី​ពីរ។ វៀតណាម នឹង​ប៉ះ ម៉ាឡេស៊ី នៅ​ជុំ​ទី​បី​ដែល​ប្រកួត​នៅ​ថ្ងៃទី 27 ធ្នូ​ខាងមុខ៕

Advertisement