ទាំង Man United និង Liverpool កំពុងតែប្រទាញប្រទង់គ្នាដើម្បីទិញយក Fabregas ពី Chelsea

Cesc Fabregas កំពុង​តែ​ស្ថិត​នៅ​ចំ​កណ្តាល​នៃការ​ប្រជែង​គ្នា​ទិញក្នុង​តម្លៃ​ខ្លួន​២៥​លានផោន (ស្មើ​នឹង​៣២​លាន​ដុល្លារ​អាមេរិក) ​​រវាងក្លិប​បិសាចក្រហម Manchester United និង​ក្រុម​ហង្សក្រហម Liverpool​។

លោក Jurgen Klopp គ្រូ​បង្វឹក​របស់ក្រុម Liverpool បាន​ធ្វើ​ឲ្យមានការ​ប្រទាញ​ប្រទង់​គ្នា​នេះ តាមរយៈការ​ឈាន​​ចូល​ក្នុង​ការ​ប្រជែង​ទិញ​ខ្សែ​បម្រើ​របស់​ក្លិប Chelsea វ័យ​២៩​ឆ្នាំ​រូបនេះ នា​រដូវក្តៅ​ខាងមុខនេះ​។ ស្រប​ពេល​ជាមួយគ្នានេះ លោក Jose Mourinho ដែល​ជា​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់ Fabregas ក៏កំពុង​តែ​កោត​សរសើរ​​ទៅលើកីឡាករ​ដ៏មាន​បទ​ពិសោធ​​រូបនេះផងដែរ និង​ពិត​ជា​​ចង់នាំយក​រូបគេនៅកីឡដ្ឋាន Old Trafford ក្នុងនាម​ជា​ផ្នែកមួយនៃ​គម្រោង​ចំណាយ​​ក្នុង​ពេល​​បិទ​រដូវកាល​​នេះ​​។

លោក Klopp ក៏​ចង់​ពង្រឹង​តំបន់ការពារ​របស់​លោក​ផងដែរ ជាពិសេស​ស្រប​ពេល​ដែល​ក្លិប Barcelona ហាក់​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ចាប់អារម្មណ៍​របស់ខ្លួន​ទៅលើ Philippe Coutinho។ ក្លិប AC Milan, Bayern Munich, Atletico Madrid និងក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ Super League របស់​ចិន ក៏​កំពុ​ង​តែ​ចាប់​អារម្មណ៍​ទៅ​លើ Fabregas ផងដែរ ប៉ុន្តែ រូប​គេ​ចង់​បន្ត​លេង​​នៅប្រទេស​អង់គ្លេស​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​អេ​ស្ប៉ាញ​រូបនេះ ​បាន​ជួប​ការ​លំបាកក្នុងការ​ប្រជែង​យក​កៅអីក្នុង​​ជម្រើស​ទាំង​១១នាក់ដំបូងនៅកីឡដ្ឋាន Stamford Bridge នា​រដូវកាល​នេះ ក្រោយ​ពី​ការផ្ទេរ​ចូល​របស់ N’Golo Kante ក្នុងតម្លៃ​ខ្លួន​២៩លាន​ផោន កាលពីឆ្នាំ​មុន​៕

ប្រភព​ពី៖ The Sun

Advertisement