Copa America ប្រេ​ស៊ី​ល ឡើង​កំពូល​តារាង ក្រោយ​ឈ្នះ​ប្រកួត​បើកឆាក 3-0

ការប្រកួត​ពានរង្វាន់ ធំ​បំផុត ប្រចាំ​តំបន់​អាមេរិក​ឡាទីន «Copa America» បានចាប់ផ្តើម​ហើយ កាលពី​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 ដោយមាន​ការប្រកួត​ប្រចាំ​ពូ​ល B ចំនួន 2គូ។ ក្នុងនោះ 1គូ គឺជា​ការប្រកួត​រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ទល់នឹង​ក្រុម​វេ​ណេ​ហ្ស៊ូ​អេ​ឡា។

ការប្រកួត​នៅ​វគ្គ​ទី1 ប្រេ​ស៊ី​ល​បាន​នាំមុខ 1គ្រាប់ នៅ​នាទី​ទី23 ដោយ Marquinhos។ លុះ​មកដល់​តង់​ទី 2 ប្រេ​ស៊ី​ល បាន​ឱកាស​ប៉េ​ណា​ល់​ទី ហើយ​ធ្វើបាន​សម្រេច​ដោយ Neymar មុននឹង​បន្ថែម​គ្រាប់​ទី3 ដោយ​កីឡាករ Gabriel Barbosa ហើយ​នៅពេល​ចប់​ការប្រកួត ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ឡើងទៅ​ឈរ​នៅ​កំពូល​តារាង ពូ​ល B។

ក្រុម​ប្រេ​ស៊ី​ល ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​មួយ​នេះ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី14 ខែមិថុនា ដល់ 10កក្កដា​នេះ  ស្ថិតនៅក្នុង​ពូ​ល B ជាមួយនឹង​ក្រុម4 ផ្សេងទៀត រួមមាន កូ​ឡុំ​ប៊ី ប៉េ​រ៉ូ អេ​ក្វា​ដ័​រ និង​វេ​ណេ​ហ្ស៊ូ​អេ​ឡា។

Advertisement