ខ្សែប្រយុទ្ធ​ជប៉ុន ស្រោចស្រង់ Gatafe ឱ្យ​រួច​ផុតពី​តំបន់​កាត់ចោល​នៅ La Liga

ការប្រកួត​សប្តាហ៍​ទី37 នៃ​លី​គ​កំពូល​អេ​ស្ប៉ា​ញ រដូវ​កាល2021 កន្លងទៅ  ក្លិប Gatafe បាន​រក្សាខ្លួន​នៅលើ​កន្លែង​សុវត្ថិភាព​បាន​ហើយ បន្ទាប់ពី​រកបាន 37ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី16 ក្នុងចំណោម​ក្រុម​ទាំង20 នៅ La Liga ។

ក្នុងការ​ប្រកួត​កៀក​នឹង​លើកចុងក្រោយ​នេះ គ្រូបង្វឹក​បានសម្រេច​ចិត្ត​ដាក់​ខ្សែប្រយុទ្ធ​ជប៉ុន ឱ្យចូល​លេង​ក្នុង​ប្រកួត​នេះ ក្រោយពី​បាន​ផ្ទេរ​មកពី Villareal កាលពី​ពាក់កណ្តាល​រដូវ​កាល​កន្លងទៅ។ ការដែល​ដាក់ឱ្យចូល​លេង​នេះ ពិតជា​មិន​ខកបំណង​មែន ដោយ​ខ្សែប្រយុទ្ធ​រូបនេះ បាន​ស៊ុត 1គ្រាប់​នៅ​នាទី​ទី82 ដោយបាន​ជួយ​ឱ្យ​ក្រុម​យកឈ្នះ Lavante ។

គួរឱ្យ​ដឹង​ដែរ​ថា ប្រកួត​ចុងក្រោយ​នា​ចុង​សប្តាហ៍​នេះ ទោះបីជា Gatafe ចាញ់ក្តី ក៏​មិនជា​បញ្ហា​ឡើយ ព្រោះ​ក្រុម​នេះ​មាន​ពិន្ទុ​លើស​ក្រុម​នៅ​តំបន់​កាត់ចោល 4ពិន្ទុ​រួចទៅហើយ៕

Advertisement