European Super League ធ្វើឱ្យ Real Madrid អស់សង្ឃឹម​ខ្លាំង

លោក Florentino Pérez ប្រធាន​ក្លិប Real Madrid បានប្រកាសថា ក្លិប ប្រាកដ​ណាស់​ថា នឹងមិន​មាន​លុយ​គ្រប់​សម្រាប់​ធ្វើការ​ទិញយក​កីឡាករថ្មីៗ ក្មេងៗ ល្អៗ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឡើយ ដោយសារតែ​ក្លិប​មិនមាន​ចំណូល​ធំ​ឡើយ នៅក្នុង​ឆ្នាំនេះ។

ការពិតទៅ ក្លិប Real Madrid សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅក្នុង​ឆ្នាំនេះ គេ​អាច​នឹង​រកបាន​ប្រហែលជា​កន្លះ​ពាន់​លាន​ដុល្លារ​ពី​ពាន European Super League ដែល​នឹង​ធ្វើឱ្យ​ក្លិប​អាច​នឹង​យកលុយ​ចំនួន​ដ៏​ច្រើន​មហាសាល​នេះ ទៅ​ទិញ​កីឡាករល្អៗ ក្មេងៗ លំដាប់​ពិភពលោក​ចូលមក នា​រដូវ​កាល​ថ្មី​ខាងមុខនេះ ។

គួរឱ្យ​ដឹង​ដែរ​ថា លោក Florentino Pérez គឺជា​ស្ថាបនិក​ពានរង្វាន់ European Super League ដោយបាន​បបួល​ក្លិប​លំដាប់​ពិភពលោក​ចំនួន២០ ចូលរួមពាន​នេះ និង​បាន​ទាក់ទង​ម្ចាស់​ឧបត្ថម្ភធំៗ ដែល​ធានា​ផ្តល់ប្រាក់​រាប់ពាន់​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ដើម្បី​ទ្រទ្រង់​ពានរង្វាន់​ខាងលើ​ទៀតផង៕

Advertisement