ពាក់កណ្តាលឆ្នាំនេះកំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង 14លានដុល្លារ

កំពង់ផែ ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុង​វិស័យ​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក ជា​វិធី​សស្ត្រ​ធូរ​ថ្លៃ​ជាងគេ​ក្នុងចំណោម​ក្នុងការ​ចរាចរណ៍​ទំនិញ​នានា។

នៅ​ឆ្នាំនេះ បើ​ផ្អែក​តាម​របាយការណ៍​រប​ស់កំ​ពង់​ស្វយ័ត​ភ្នំពេញ​បានឱ្យដឹងថា រយៈពេល 6ខែ​ដើមឆ្នាំ 2020 នេះ ស្ថាប័ន​ខាងលើ​អាច​រក​ចំ​ណុល​សរុប​បាន​ប្រមាណ 57,323,691,253រៀល បើ​គិត​ជា​ប្រាក់​ដុល្លារ​ស្មើនឹង​ប្រមាណ 14,063,712ដុល្លារ​អាមេរិក។

ក្នុងចំណោម​ចំណូល​ទាំងអស់ ផ្នែក​ដែល​អាច​រកចំណូលបាន​ច្រើនជាងគេ​គឺ​ចំណូល​លើកដាក់​ក្រោម​ដង​យោង (stevedoring) អាច​រកបាន​ប្រមាណ 5,429,411ដុល្លារ។ ក្រៅពីនេះ​ចំណូលផ្សេងៗដែល​កំពុងផែ​ស្វ័យ​ត​ភ្នំពេញ​ទទួលបាន​មានដូចជា៖

  • ចំណូល​លើកដាក់​លើ​ទីលាន (LOLO) បាន​ចំនួន 4,578,228ដុល្លារ
  • ចំណូល​ពី​ថ្លៃឈ្នួល​ស្តុក​ទំនិញ/កុង​ទី​ន័​រ (storage fee) បាន​ចំនួន 386,733ដុល្លារ
  • ចំណូល​ពី​ការដឹកជញ្ជូន (trucking) បាន​ចំនួន 386,733ដុល្លារ
  • សេវា​ពី​ហេដ្ឋារចនាសម្ព័ន្ធ និង​ច្រកទ្វា បាន​ចំនួន 325,643ដុល្លារ
  • សេវាកម្ម​ថ្លឹង​ទម្ងន់​កុង​ទី​នឺ បាន​ចំនួន 927ដុល្លារ
  • ចំណូល​ពី​សេវា​ព្រែក​ប្រឡាយ បាន​ចំនួន 1,116,130ដុល្លារ
  • ចំណូល​ពី​កណ្ណធារ (pilotage) បាន​ចំនួន 363,963ដុល្លារ
  • ចំណូល​ពី​កិច្ចការ​ផែ បាន​ចំនួន 381,064ដុល្លារ
  • ចំណូល​ពី​ថ្លៃឈ្នួល​គ្រប់គ្រង​អាជីវកម្ម​ខ្សាច់ បាន​ចំនួន 126,591ដុល្លារ
  • ចំណូល​ភស្តុភា​កម្ម បាន​ចំនួន 15,747ដុល្លារ
  • ចំណូល​ពី​ការជួលផ្សេងៗ បាន​ចំនួន 444,793ដុល្លារ
  • និង​ចំណូលផ្សេងៗ បាន​ចំនួន 976ដុល្លារ៕

Advertisement